• 2023-07-03 08:29:17
  • ព័ត៌មាន

ចុះឈ្មោះឲ្យលឿន សម្ដេចតេជោ ហ៊ុន សែន ផ្ដល់​អាហារូបករណ៍​ ឲ្យ​រៀន​ឥតបង់ថ្លៃ​លើ​ជំនាញ​ជាង ១០០០មុខ សម្រាប់ ៥ពាន់នាក់​ប៉ុណ្ណោះ!

  • 2023-07-03 08:29:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹង​ល្អ​ថ្មី​ទៀត​ពី​ប្រមុខរាជរដ្ឋាភិបាល ដោយ​សម្ដេច​តេជោ ហ៊ុន សែន សម្រេច​ផ្ដល់​អាហារូបករណ៍​ដល់​សិក្ខា​ចំនួន ៥០០០នាក់ សិក្សា​ដោយ​ឥត​គិត​ថ្លៃ​លើ​មុខ​ជំនាញ​ជាង ១០០០មុខ។

ការ​ផ្ដល់​ជូន​នេះ សម្រាប់​ការ​សិក្សា​តាម​រយៈ​ប្រព័ន្ធ​អនឡាញ លើ​ជំនាញវិជ្ជាជីវៈ​ជា​ច្រើន​ដែល​មាន​ក្នុង​កម្មវិធី “ReSkills” ដែលមានមុខវិជ្ជាសម្រាប់​សិក្សា​ប្រមាណ​ជាង១៦០០ មុខវិជ្ជា​ឯណោះ។ ដោយ​ឡែក​សិក្សាទៀត​សោត ធ្វើ​ឡើង ២៤ម៉ោងមួយថ្ងៃ និង​មាន​រយៈពេល១ឆ្នាំ។

មុខវិជ្ជាជីវៈ​ទាំង​នោះ​មាន​ជា​អាទិ៍ មុខវិជ្ជា​ក្នុង​ក្រុម គ្រប់គ្រង​ពាណិជ្ជកម្ម គណនេយ្យ និង​ហិរញ្ញវត្ថុ ទីផ្សារ Digital Marketing, Event Specialist, Creative Design និង Project Management ជា​ដើម៕

ដើម្បី​អាច​ចូល​សិក្សា​ក្នុង​មុខវិជ្ជាណាមួយ​ក្នុង​នេះ​បាន ប្រិយមិត្ត​គ្រាន់​តែ​ធ្វើការ​ចុះ​ឈ្មោះ​តាម​អនឡាញ​ជា​មុន តាម​តំណរ​នេះ​ប៉ុណ្ណោះ៕​

អត្ថបទ៖ ទារិកា

មតិយោបល់