- 2023-07-04 04:11:27
- ព័ត៌មាន
បទពិសោធន៍យប់មិញត្រូវចងចាំ ឥឡូវក្រសួងធនធានទឹក ជូនដំណឹងទៀតហើយ
- 2023-07-04 04:11:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បទពិសោធន៍យប់មិញត្រូវចងចាំ ឥឡូវក្រសួងធនធានទឹក ជូនដំណឹងទៀតហើយ
ចន្លោះមិនឃើញ
កម្ពុជាបានជួបប្រទះទឹកភ្លៀងកម្រិតខ្ពស់មិនធ្លាប់មាន ១៥៣មម នាយប់ថ្ងៃទី៣ កក្កដា ក្នុងនោះសម្រាប់ក្នុងរាជធានីភ្នំពេញ បានកើតមានជំនន់ទឹកភ្លៀងស្ទើរគ្រប់ទីកន្លែង និងបណ្ដាលឲ្យយានយន្តខូចខាតបន្តបន្ទាប់។ ឥឡូវនេះ ក្រសួងធនធានទឹកបានជូនដំណឹងថ្មីទៀតហើយពាក់ព័ន្ធនឹងទឹកភ្លៀង។
ក្រសួងធនធានទឹក និងឧត្តុនិយម បានជូនដំណឹងនៅព្រឹកថ្ងៃទី ៤ កក្កដា នេះថា ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលប្រព័ន្ធសម្ពាធទាប គួបផ្សំនឹងខ្យល់មូសុងនិរតីកម្រិតខ្សោយ។ ស្ថានភាពនេះ នឹងនាំឲ្យតំបន់ទាំង៣ មាន ១.តំបន់ទំនាបកណ្ដាល ២.តំបន់ខ្ពស់រាប និង៣.តំបន់មាត់សមុទ្រមានសីតុណ្ហភាពពី ២៤ ដល់ ៣៦អង្សារ។ ដោយឡែករបាយទឹកភ្លៀងមានចាប់ពីកម្រិតខ្សោយទៅដល់មធ្យម ឡាយឡំដោយផ្គរ រន្ទៈ និងខ្យល់កន្ត្រាក់។
ស្ថានភាពនេះ នឹងចាប់ផ្ដើមពីថ្ងៃទី ៥ កក្កដា ដល់ ១១ កក្កដា ២០២៣...សូមអានលម្អិតសេចក្ដីជូនដំណឹងរបស់ក្រសួងខាងក្រោម៖