• 2023-07-12 02:35:50
  • ព័ត៌មាន

វៀតណាម ក្លាយជាដៃគូនាំចេញ-នាំចូល ធំជាងគេរបស់កម្ពុជា លំដាប់ទី៣ បន្ទាប់ពីចិន និង អាមេរិក

  • 2023-07-12 02:35:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វៀតណាម បានក្លាយជាដៃគូនាំចេញនាំចូលធំជាងគេបំផុតរបស់កម្ពុជា បើធៀបជាមួយប្រទេសផ្សេងទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

គិតត្រឹមរយៈពេល ៥ខែនៅក្នុងឆ្នាំ ២០២៣នេះ ទំហំនាំចេញនាំចូលរវាងប្រទេសវៀតណាម និងកម្ពុជា កើនដល់ ២,៨ពាន់លានដុល្លារអាមេរិក ដែលចំនួននេះកើនជាងឆ្នាំមុន ៣ ភាគរយ។ កម្ពុជា បាននាំចេញទំនិញទៅវៀតណាម ១,៣ ពាន់លានដុល្លារ និងនាំចូលពី វៀតណាមវិញ ក្នុងចំនួន ១,៥ ពាន់លានដុល្លារ។ នេះបើតាមការបញ្ជាក់ពីក្រសួងពាណិជ្ជកម្មកម្ពុជា។ វៀតណាមមិនត្រឹមតែជាដៃគូនាំចេញនាំចូលធំជាងគេរបស់កម្ពុជា ប្រចាំតំបន់អាស៊ានប៉ុណ្ណោះទេ ប៉ុន្តែវៀតណាមជាប្រទេសដៃគូនាំចេញនាំចូល របស់កម្ពុជា ធំជាងគេលំដាប់ទី ៣ បន្ទាប់ពីប្រទេសចិន និង សហរដ្ឋអាមេរិក។

កំណើននៃការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសវៀតណាម គឺកសិផល មានទំហំកាន់តែខ្ពស់ ដោយសារការកើនឡើងនៃការប្រមូលផលរបស់កសិករខ្មែរ។ ការនាំចេញសំខាន់ៗទៅកាន់វៀតណាម រួមមាន អង្ករ កៅស៊ូ ស្វាយចន្ទី ដំឡូងមី ពោត ចេក ស្វាយ និង ថ្នាំជក់។ ទន្ទឹមនឹងនោះ ការនាំចូលសំខាន់ៗពីប្រទេសវៀតណាមមកកាន់កម្ពុជា រួមមាន សម្ភារៈសំណង់ គ្រឿងម៉ាស៊ីន ប្រេងឥន្ធនៈ ឧបករណ៍អគ្គិសនី និងអេឡិចត្រូនិច ជី គ្រឿងទេស បន្លែ និងផ្លែឈើ៕

ប្រភព៖ vnexpress ប្រែសម្រួល ៖ សង្ហា

មតិយោបល់
អត្ថបទថ្មី