- 2023-07-12 02:51:36
- ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន បង្គាប់ឲ្យសាលារាជធានីភ្នំពេញបញ្ចេញរថយន្តចំនួន ៣៥០ ដឹកកម្មករ
- 2023-07-12 02:51:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្ដេចតេជោ ហ៊ុន សែន បង្គាប់ឲ្យសាលារាជធានីភ្នំពេញបញ្ចេញរថយន្តចំនួន ៣៥០ ដឹកកម្មករ
ចន្លោះមិនឃើញ
តាមរយៈ សារសំឡេង សម្ដេចតេជោ ហ៊ុន សែន បានបង្គាប់ឲ្យសាលារាជធានីភ្នំពេញ បញ្ចេញរថយន្តចំនួន ៣០០ ទៅ ៣៥០ គ្រឿងដើម្បីដឹកកម្មករឆ្ពោះទៅស្រុកកំណើត ដើម្បីធ្វើការបោះឆ្នោតនាពេលខាងមុខ។
ការបោះឆ្នោតជាតិ នឹងប្រព្រឹត្តទៅនៅចុងខែនេះ ដោយនៅក្នុងនោះ ដើម្បីឲ្យកម្មករបានអនុវត្តសិទ្ធិប្រជាពលរដ្ឋក្នុងការរើសមេដឹកនាំប្រទេសដែលខ្លួនពេញចិត្ត រាជរដ្ឋាភិបាល បានសម្រេចអនុញ្ញាតិឲ្យកម្មករ និយោជិកទាំងអស់ ឈប់សម្រាក់ចំនួន ៣ថ្ងៃ ដោយរាប់ចាប់ពីថ្ងៃទី ២២-២៤ កក្កដា ២០២៣។
ក្នុងស្ថានភាពនេះ សម្ដេចមើលឃើញថា លំហូររបស់កម្មករ និយោជិតទៅស្រុកកំណើត នឹងកើតមានបញ្ហាចៀសមិនរួច អំពីការផ្គត់ផ្គង់សេវាដឹកជញ្ជូនសាធារណៈមិនគ្រប់គ្រាន់ និងកង្វល់អំពីការតម្លើងថ្លៃឈ្នួលរថយន្ត។ ទាំងនេះ នឹងជាឧបសគ្គរបស់កម្មករ និយោជិតទាំងអស់។ ក្នុងន័យនេះ សម្ដេច បង្គាប់ឲ្យក្រសួងការងារ បញ្ចេញរថយន្ត៣០០ ទៅ ៣៥០ គ្រឿង ដើម្បីជួយសម្រួលដល់ការធ្វើដំណើរត្រឡប់ទៅស្រុកកំណើតអនុវត្តសិទ្ធិប្រជាពលរដ្ឋរបស់ កម្មករ និយោជិត។
“ខ្ញុំសូមធ្វើការងារណែនាំឲ្យបានច្បាស់ថា ការដឹកជញ្ជូននេះ មិនមានរើសអើងនិន្នាការគណបក្សនយោបាយណាមួយទេ។ ដូច្នេះ វាមិនមែនជាការទិញដូរសន្លឹកឆ្នោតនោះឡើយ យើងដឹកគ្រប់និន្នាការនយោបាយ...!”
កិច្ចការនេះ សម្ដេចប្រមុខរាជរដ្ឋាភិបាល លើកឡើងថា ស្ថាប័នពាក់ព័ន្ធត្រូវក្ដាប់ឲ្យច្បាស់ពីតម្រូវការដឹកជញ្ជូនកម្មករតាមខេត្តនីមួយៗ។ ដូច្នេះ សម្ដេច ស្នើឲ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ធ្វើការជាមួយសាលារាជធានី ដើម្បីបែកចែកឲ្យបានច្បាស់លាស់ អំពីតម្រូវការពិតប្រាកដនៃផ្លូវនីមួយៗ។
ការបោះឆ្នោតថ្នាក់ជាតិ នឹងប្រព្រឹត្តនៅថ្ងៃទី ២៣ កក្កដា ២០២៣។ សម្រាប់ប្រិយមិត្តចង់ដឹងថាខ្លួន ត្រូវបោះនៅមណ្ឌលណា អាចស្វែងរកបានតាមរយៈវេបសាយរបស់ គជប បាន៕