- 2023-07-18 04:38:58
- ព័ត៌មាន
ព្យុះទីហ្វុង តាលីម បោកបក់ខ្លាំងលើប្រទេសចិន នឹងសាយភាយបន្តទៅកាន់វៀតណាម ខណៈមនុស្សរាប់មុឺននាក់ត្រូវជម្លៀសចេញ
- 2023-07-18 04:38:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្យុះទីហ្វុង តាលីម បោកបក់ខ្លាំងលើប្រទេសចិន នឹងសាយភាយបន្តទៅកាន់វៀតណាម ខណៈមនុស្សរាប់មុឺននាក់ត្រូវជម្លៀសចេញ
ចន្លោះមិនឃើញ
ព្យុះទីហ្វុងដ៏ខ្លាំងមួយបានបោកបក់ទៅលើខេត្ត Guandong របស់ប្រទេសចិន ដោយមានមនុស្សជិត ២៣០០០០ នាក់ត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេ។
តាលីម (Talim) ដែលជាព្យុះទីហ្វុងទី 4 ក្នុងឆ្នាំនេះ បានបោកបក់លើឆ្នេរសមុទ្រភាគខាងត្បូងប្រទេសចិន ជាមួយនឹងល្បឿនខ្យល់ប្រមាណ ១៤០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ព្យុះកំណាចនេះ បានបោកបក់លើឆ្នេរសមុទ្រ បង្ករឱ្យមានខ្យល់បក់ខ្លាំង និងមានភ្លៀង ខណៈដែល ជើងហោះហើររាប់រយ និង ការធ្វើដំណើរតាមរថភ្លើង ត្រូវបានលុបចោល។
ប្រទេសវៀតណាមបាននិយាយថា ខ្លួនកំពុងជម្លៀសមនុស្សប្រហែល ៣០០០០នាក់នៅក្នុងខេត្ត Quang Ninh និង Hai Phong ដែលព្យាករណ៍ថានឹងរងការវាយប្រហារពីព្យុះនេះខ្លាំងបំផុត។ ព្យុះទីហ្វុង តាលីម អាចថមថយឥទ្ធិពលរបស់វានៅចិន ហើយចុះខ្សោយម្តងបន្តិចៗ រួចនឹងសាយភាយទៅលើភាគខាងជើងប្រទេសវៀតណាម នៅថ្ងៃពុធ ទី ១៩ ខែកក្កដា នេះ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបាននិយាយថា អ្នកដែលត្រូវបានជម្លៀសនៅក្នុងខេត្ត Guangdong រួមមានកម្មករកសិដ្ឋានចិញ្ចឹមត្រីជាង ៨០០០ នាក់។ អាជ្ញាធរមូលដ្ឋានរបស់ចិន ក៏បានបញ្ជាឱ្យបិទតំបន់ទេសចរណ៍នៅជាប់ឆ្នេរសមុទ្ររាប់សិបកន្លែង។ មជ្ឈមណ្ឌលឧតុនិយម របស់ប្រទេសចិនបាននិយាយថា ព្យុះទីហ្វុងត្រូវបានគេរំពឹងថានឹងផ្លាស់ទីទៅកាន់ឈូងសមុទ្រ Beibu ក្នុងសមុទ្រចិនខាងត្បូង ហើយអាចនឹងបោកបក់ជាលើកទីពីរនៅក្នុងតំបន់ឆ្នេរនៃតំបន់ស្វយ័ត Guangxi Zhuang នៅព្រឹកថ្ងៃអង្គារ ទី ១៨ ខែកក្កដា ឆ្នាំ២០២៣នេះ៕