• 2023-07-25 03:08:32
  • ព័ត៌មាន

ត្រៀមខ្លួន​ទៅ តាម​ក្រសួង កម្ពុជា នឹង​មាន​ភ្លៀង​ធ្លាក់​ពេញ១អាទិត្យ​ទៀតហើយ!

  • 2023-07-25 03:08:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ធនធានទឹក​បាន​ជូន​ដំណឹង​ថ្មី​ទៀត​អំពី​ស្ថានភាពអាកាសធាតុ និង​ឧតុនិយម​នៅ​កម្ពុជា ដោយ​ក្នុង​នោះ​តាម​របាយការណ៍ កម្ពុជា​នឹង​មាន​ភ្លៀងធ្លាក់​ពី​តិច ទៅ​ច្រើន ទៅ​តាម​តំបន់​នីមួយ ដោយ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី ២៦ រហូត​ដល់​ថ្ងៃ​ទី ១ ខែសីហា ២០២៣។

តាម​ការ​ជូន​ដំណឹង​បាន​ឲ្យ​ដឹង​ថា ក្នុង​រង្វង់​១សប្ដាហ៍​នេះ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបអូសបន្លាយលើអាងទន្លេមេគង្គភាគខាងលើ កាត់ ប្រទេសថៃ ឡាវ និងភាគកណ្តាលវៀតណាម ជាមួយនិងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យម ។

ឯនៅក្នុង មហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងកើតប្រទេសហ្វីលីពីន ព្យុះទី៥ ឈ្មោះ ដុកស៊ូវី បានបង្កើនកម្លាំងទៅជា (TY DOKSURI) កំពុងធ្វើដំណើរឆ្ពោះទៅប្រទេសចិនក្នុងចន្លោះប្រទេសហ្វីលីពីន និងកោះតៃវ៉ាន់ ។ ព្យុះនេះនឹងអាចទៅដល់ប្រទេសចិន ក្នុងអំឡុងថ្ងៃទី២៨ ខែកក្កដា ។ លក្ខណៈទាំងនេះនឹងធ្វើឲ្យ ៖

១-តំបន់ទំនាបកណ្តាល

  • សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C - សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C

  • អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម និងបង្គួរ លើកលែងតែបណ្តាខេត្តនៅពាយ័ព្យអាចមានភ្លៀង ជាបង្ហូរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

២-តំបន់ខ្ពង់រាប ៖

  • សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C - សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C

  • អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម និងបង្ហូរដោយផ្នែកលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

៣-តំបន់មាត់សមុទ្រ ៖

  • សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C

  • សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ C

  • អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ នៅលើផ្ទៃសមុទ នឹងមានខ្យល់បក់បោកខ្លាំង ព្រមទាំងរលកសមុទ្រមានកម្ពស់ខ្ពស់ ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៍មាន និងបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ ៕

អត្ថបទ៖ ទារិកា

មតិយោបល់