- 2023-07-26 08:08:48
- ព័ត៌មាន
សម្ដេច ហ៊ុន សែន នឹងកាន់តំណែងផ្សេង ៣ ក្រោយសម្រេចមិនបន្តតំណែងជានាយករដ្ឋមន្ត្រី
- 2023-07-26 08:08:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្ដេច ហ៊ុន សែន នឹងកាន់តំណែងផ្សេង ៣ ក្រោយសម្រេចមិនបន្តតំណែងជានាយករដ្ឋមន្ត្រី
ចន្លោះមិនឃើញ
នៅក្នុងការថ្លែងពិសេសអំពីស្ថានភាពនយោបាយរបស់កម្ពុជារសៀលនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្រេចមិនបន្តធ្វើជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិទី ៧នេះទេ ផ្ទុយទៅវិញនឹងកាន់តំណែងផ្សេងចំនួន ៣ជាជំនួសវិញ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងឡើងកាន់តំណែងនាយករដ្ឋមន្ត្រីបន្ត ក្រោយសម្ដេចបានលាលែង ក្នុងនោះតាមសម្ដេច គណៈកម្មការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា "គ.ជ.ប" នឹងប្រកាសលទ្ធផលបោះឆ្នោតផ្លូវការនៅថ្ងៃទី ៥ សីហា ហើយព្រះមហាក្សត្រ នឹងចេញព្រះរាជប្រកាសតែងតាំងនាយកដ្ឋមន្ត្រីថ្មីនៅថ្ងៃទី ៩ ខែដដែល។
នៅថ្ងៃទី ២១ សីហា នាយករដ្ឋមន្ត្រីថ្មី នឹងចូលទៅស្បថមុខព្រះមហាក្សត្រ។ ១ថ្ងៃក្រោយ សម្ដេចបញ្ជាក់ថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងឡើងធ្វើជានាយករដ្ឋមន្ត្រីថ្មីផ្លូវការ។ ដោយឡែកសម្ដេច ក្រោយលាលែងតំណែងនាយករដ្ឋមន្ត្រី នឹងកាន់តំណែងចំនួន ៣ ទី១ ប្រធានបក្សប្រជាជនកម្ពុជា ទី២ប្រធានព្រឹទ្ធសភា និងដើរតួនាទីជាប្រមុខរដ្ឋស្ដីទី ករណីព្រះមហាក្សត្រដែលជាប្រមុខរដ្ឋ មានព្រះរាជកិច្ចត្រូវយាងចេញពីប្រទេស។
ដោយឡែកទី៣ សម្ដេចតេជោ នឹងកាន់ជាប្រធានឧត្តមក្រុមប្រឹក្សារាជសម្បត្តិផងដែរ៕