• 2023-08-02 02:23:44
  • ព័ត៌មាន

បន្ទាន់ ផ្លូវ​លេខ ៧៦A ពី​ភ្នំពេញ​-មណ្ឌល​គីរី បាក់​ស្រុត​ផ្ដាច់​ចរាចរណ៍​ទាំង​ស្រុង

  • 2023-08-02 02:23:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ផ្លូវ​លេខ ៧៦A ពី​ភ្នំពេញ ទៅ​មណ្ឌល​គីរី ឬ​ពី​មណ្ឌល​គីរី​មក​ភ្នំពេញ ត្រូវ​បាន​កាត់​ផ្ដាច់​ចរាចរណ៍​ទាំង​ស្រុង បន្ទាប់​ពី​មាន​ហេតុការណ៍​បាក់​ស្រុត​សាច់​ផ្លូវ​យ៉ាង​នេះ។

រដ្ឋបាលសាលាខេត្តមណ្ឌលគិរី បាន​ជូន​ដំណឹង​អំពី​ករណី​នេះ​កាល​ពី​យប់​មិញ ដើម្បី​បញ្ចៀស​ចរាចរណ៍​ក្នុង​ទិសដៅ​ទាំង​ពីរ។ សូមគោរពជូនដំណឹងដល់សាធារណៈជន ជាពិសេស ពុកម៉ែបងប្អូនប្រជាពលរដ្ឋ ទាំងអស់ដែលធ្វើដំណើរលើដងផ្លូវជាតិ (លេខ ៧៦.A)ពី ខេត្តមណ្ឌលគិរី ទៅទីក្រុងភ្នំពេញ ឬ ពី ទីក្រុងភ្នំពេញ ទៅ ខេត្តមណ្ឌលគិរី សូមបើកបរផ្លូវវៀង ទៅតាមខេត្តក្រចេះ និង ខេត្តរតនៈគិរី វិញ!"។

តាម​រដ្ឋបាល​ខេត្ត​មណ្ឌល​គីរី បាន​ឲ្យដឹង​ទៀត​ថា ចំណុច​ដែល​បាក់​ស្រុតនៅអូរងើយ ភូមិអណ្ដូងក្រឡឹង សង្កាត់សែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ ផ្លូវនៅចំណុចនេះបាន បាក់ស្រុតចុះ ប្រវែងបណ្ដោយ ប្រមាណជាជាង១០ម៉ែត្រ កាត់​ផ្ដាច់​ចរាចរណ៍​ទៅ​មក​ទាំង​ស្រុង។ ចំពោះ​មូលហេតុ​នៃ​ការ​បាក់​ស្រុត​នេះ គឺ​ដោយ​សារ​ប៉ុន្មាន​ថ្ងៃ​កន្លង​មក ខេត្តមណ្ឌល​គីរី​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង។

ស្ថានភាព​នោះ បាន​បង្ករ​ឲ្យ​មាន​ជំនន់​ទឹក​ភ្លៀង​នៅ​ក្នុង​ខេត្ត ហើយ​ទឹក​បាន​ហូរ​ច្រោះ​បាក់​ស្រុត​ផ្លូវ​នៅ​ចំណុច​ខាង​លើ​នោះ​តែ​ម្ដង។ រដ្ឋបាល​ខេត្ត​មណ្ឌល​គីរី បាន​សម្រេច​បិទ​ជា​បណ្ដោះអាសន្ន​ការ​ធ្វើ​ចរាចរណ៍​គ្រប់​ប្រភេទ ចាប់​ពី​ថ្ងៃ​ទី១ សីហា មិ្សលមិញ រហូត​ដល់​មាន​ការ​ជូន​ដំណឹង​ជា​ថ្មី។​

ដូច្នេះសម្រាប់​បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ក្ដី អ្នកធ្វើដំណើរតាម រថយន្តក្ដី ទោចក្រយានយន្តក្ដី សូមផ្អាកការធ្វើដំណើរជាបណ្ដោះអាសន្ន ឬ​ប្រសិន​បើ​មាន​ភាព​ចាំ​បាច់ សូម​ធ្វើ​ដំណើរ​តាម​ផ្លូវ​វៀង​ ដូច​រដ្ឋបាលខេត្ត​បាន​ជូន​ដំណឹង​ខាង​លើ៕

អត្ថបទ៖ ទារិកា

មតិយោបល់