- 2023-08-07 02:20:41
- ព័ត៌មាន
ប្រទេសនៅអាស៊ី រងគ្រោះខ្លាំងដោយឥទ្ធិពលប្រហារនៃព្យុះទីហ្វុងកំណាចចំនួន ៣ អស់ពីមួយ ចូលមួយទៀត!
- 2023-08-07 02:20:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រទេសនៅអាស៊ី រងគ្រោះខ្លាំងដោយឥទ្ធិពលប្រហារនៃព្យុះទីហ្វុងកំណាចចំនួន ៣ អស់ពីមួយ ចូលមួយទៀត!
ចន្លោះមិនឃើញ
ព្យុះដែលមានភ្លៀងធ្លាក់ខ្លាំងមិនធម្មតា និងខ្យល់បក់បោកខ្លាំង បង្ករឡើងដោយព្យុះទីហ្វុង នៅតំបន់ប៉ាស៊ីហ្វិកភាគខាងជើងបានជន់លិចតំបន់ដ៏ធំនៃអាស៊ីបូព៌ា ដោយប្រទេសចិនស្ថិតក្នុងចំណោមប្រទេសដែលរងគ្រោះខ្លាំងជាងគេ។
ក្នុងរដ្ឋធានីប៉េកាំងតែមួយគត់ បរិមាណទឹកភ្លៀងក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅបានបំបែកឯតទគ្គកម្មដែលមិនធ្លាប់មាននៅក្នុងរយៈពេល ១៤០ឆ្នាំ។ ប្រជាជននៅក្នុងទីក្រុងប៉េកាំង និងខេត្ត Hebei ដែលនៅជិតនោះ បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេដោយជិះទូក ខណៈដែល Doksuri ដែលជាអតីតព្យុះទីហ្វុងដ៏ខ្លាំងមួយបានវាយប្រហារធ្វើឱ្យមានការលិចលង់នៅភាគឦសានរបស់ប្រទេសចិន។ យ៉ាងហោចណាស់មនុស្ស ១០ នាក់បានស្លាប់ និង ១៨ នាក់កំពុងបាត់ខ្លួន ហើយក្រុមមន្ត្រីបានជម្លៀសមនុស្សរាប់លាននាក់។ ទឹកជំនន់បានបំផ្លាញផ្លូវ និងស្ពាន ធ្វើឱ្យឡានលិចទឹក និងបំផ្លាញការដ្ឋានសំណង់។
Doksuri បានវាយលុកចូលប្រទេសចិនកាលពីចុងសប្តាហ៍មុន ហើយបានហក់មកភាគខាងជើង និងភាគខាងកើតអស់រយៈពេលជាច្រើនសប្តាហ៍។ តំបន់នេះបានធូរស្រាលឡើងវិញពីព្យុះទីហ្វុង Talim កាលពីសប្តាហ៍មុន។ បន្ទាប់មក មានការគម្រាមកំហែងនៃព្យុះទីហ្វុង Khanun នៅសមុទ្រនៃឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសចិន ដែលគំរាមកំហែងថានឹងមានភ្លៀងធ្លាក់កាន់តែខ្លាំងនៅក្នុងតំបន់ដែលរងការវាយប្រហារដោយ Doksuri ។
ចំណែកនៅក្នុងប្រទេសហ្វីលីពីន ដែលត្រូវបានវាយប្រហារដោយព្យុះទីហ្វុង Khanun, Doksuri និង Talim ធ្វើឱ្យភ្លៀងមានការធ្លាក់យ៉ាងខ្លាំង។ ខណៈពេលដែលប្រជាជនហ្វីលីពីនដែលរងគ្រោះដោយព្យុះបានបន្តដំណើរការងារប្រចាំថ្ងៃរបស់ពួកគេតាមដែលអាចធ្វើបាន ព្យុះទីហ្វុងបានបង្ករឱ្យមានបញ្ហាជន់លិច នៅក្នុងរដ្ឋធានីម៉ានីល និងជាយក្រុង Bulacan និង Pampanga ។
Khanun ដែលមានចលនាយឺតៗបានវាយលុកកោះអូគីណាវ៉ា ប្រទេសជប៉ុននៅពាក់កណ្តាលសប្តាហ៍ ហើយគម្រាម វិលត្រឡប់ទៅប្រទេសជប៉ុនដីគោក។ វាបានកាត់ផ្តាច់ថាមពលអគ្គិសនីដល់មួយភាគបីនៃកោះអូគីណាវ៉ា ប្រទេសជប៉ុន និងបិទអាកាសយានដ្ឋានរយៈពេលមួយថ្ងៃក្នុងរដូវទេសចរណ៍កំពូលរបស់កោះមួយនេះ ។ ទន្ទឹមនឹងនេះព្យុះទីហ្វុង Khanun បានធ្វើឱ្យការិយាល័យ និងសាលារៀនត្រូវបិទទ្វាររយៈពេលមួយថ្ងៃនៅកោះតៃវ៉ាន់ផងដែរ។
ចំណែកប្រទេសឥណ្ឌាកំពុងស្ថិតក្នុងពាក់កណ្តាលរដូវខ្យល់មូសុងដ៏ខ្លាំង ដែលបានធ្វើឱ្យទឹកលិចផ្នែកខ្លះនៃប្រទេស។ ក្នុងរយៈពេលពីរសប្តាហ៍ដំបូងនៃខែកក្កដាតែមួយ ទឹកជំនន់ និងការរអិលបាក់ដីនៅទីនោះបានសម្លាប់មនុស្សជិត ១០០ នាក់នៅភាគខាងជើងប្រទេស៕