- 2023-08-11 04:36:34
- ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យថ្នាក់ដឹកនាំរាជរដ្ឋាភិបាលថ្មីគ្រប់ផ្នែកចុះជួបប្រជាពលរដ្ឋឲ្យច្រើន
- 2023-08-11 04:36:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យថ្នាក់ដឹកនាំរាជរដ្ឋាភិបាលថ្មីគ្រប់ផ្នែកចុះជួបប្រជាពលរដ្ឋឲ្យច្រើន
ចន្លោះមិនឃើញ
ថ្លែងនៅក្នុងជួបសំណេះសំណាលជាមួយ សមាជិករាជរដ្ឋាភិបាលក្នុងអាណត្តិចាស់ និងសមាជិករាជរដ្ឋាភិបាលអាណត្តិថ្មីម្សិលមិញ សម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យក្បាលម៉ាស៊ីនរាជរដ្ឋាភិបាលថ្មី ចាប់ពីនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី និងទេសរដ្ឋមន្ត្រីទាំងអស់ក្នុងអាណត្តិទី៧ ឲ្យមានកាលវិភាគចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋឲ្យបានច្រើន។
ធ្វើបែបនេះ ដើម្បីដឹងពីសុខទុក្ខរបស់ពលរដ្ឋ និងត្រូវយកចិត្តទុកដាក់ ដោះស្រាយលើបញ្ហា សន្តិសុខ សណ្ដាប់ធ្នាប់ ជាពិសេសបង្កើននូវកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ ។ សម្ដេចតេជោ សូមអោយ នាយករដ្ឋមន្ត្រីថ្មី ត្រូវតែងតាំងនូវ មន្ត្រីថ្នាក់នយោបាយ នៅតាមបណ្ដា ក្រសួង ស្ថាប័ន ឡើងវិញ និងក៏មានការកែសម្រួលនូវតួនាទីមន្ត្រីនយោបាយខ្លះៗផងដែរ ដែលត្រូវទទួលភារកិច្ចថ្មី។
តាមផែនការ អាណត្តិថ្មីនៃរាជរដ្ឋាភិបាលកម្ពុជា នឹងមានសុពលភាពចាប់ពីថ្ងៃទី២២ ខែសីហា តទៅ ក្នុងនោះ គឺមានការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំថ្មីស្ទើរតែទាំងស្រុងដោយមាន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រនៃការដឹកនាំប្រទេសមកពីគណបក្សប្រជាជនកម្ពុជា គណបក្សដែលឈ្នះឆ្នោតនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ចាត់ទុកជាការផ្លាស់ប្តូរ ដើម្បីធានានូវស្ថិរភាពសង្គម និងការអភិវឌ្ឍន៍មួយយូរអង្វែង៕