- 2023-08-14 03:25:50
- ព័ត៌មាន
ដូង វៀតណាម ទទួលបានភ្លើងខៀវ ក្នុងការនាំចេញទៅកាន់ទីផ្សារ សហរដ្ឋអាមេរិក
- 2023-08-14 03:25:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដូង វៀតណាម ទទួលបានភ្លើងខៀវ ក្នុងការនាំចេញទៅកាន់ទីផ្សារ សហរដ្ឋអាមេរិក
ចន្លោះមិនឃើញ
នាយកដ្ឋានត្រួតពិនិត្យសុខភាពសត្វ និងរុក្ខជាតិ (APHIS) របស់ក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) បានប្រកាសការអនុញ្ញាតរបស់ខ្លួនសម្រាប់ប្រទេសវៀតណាមក្នុងការនាំចេញដូង ស្រស់ទៅកាន់ប្រទេសខ្លួន។
APHIS បានផ្ញើលិខិតមួយច្បាប់ទៅកាន់នាយកដ្ឋានការពាររុក្ខជាតិក្រោមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ (MARD) ទាក់ទងនឹងការបើកការនាំចូលដូងពីប្រទេសវៀតណាម ទៅកាន់សហរដ្ឋអាមេរិក។ នៅក្នុងលិខិតចុះថ្ងៃទី 8 ខែសីហា របស់ខ្លួន APHIS បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបើកទីផ្សារសម្រាប់ដូងរបស់វៀតណាម ដោយបង្ហាញពីឆន្ទៈរបស់ខ្លួនក្នុងការផ្តល់អាទិភាពកំពូលដើម្បីអនុវត្តតាមសំណើរបស់ភាគីវៀតណាម។ APHIS បានបញ្ចប់ការធ្វើបច្ចុប្បន្នភាពមូលដ្ឋានទិន្នន័យតាមអ៊ីនធឺណិតនៃតម្រូវការនាំចូលទំនិញកសិកម្ម (ACIR) ដើម្បីអនុញ្ញាតឱ្យមានការនាំចូលដូងស្រស់ៗ ពីប្រទេសវៀតណាមដោយមានការដកចេញ សំបកពណ៌បៃតងខាងក្រៅរបស់ដូង ចេញទាំងស្រុង។
ក្នុងខែមេសាឆ្នាំ 2023នេះ ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្មអាមេរិក Thomas Vilsack រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម លោក Le Minh Hoan បាននិយាយថា វៀតណាមបានបើកទ្វារទទួលក្រូចថ្លុង នាំចូលពីសហរដ្ឋអាមេរិក ខណៈពេលដែលវៀតណាមក៏បានស្នើទៅសហរដ្ឋអាមេរិក ដើម្បីពន្លឿនដំណើរការវាយតម្លៃ និង បើកការនាំចេញសម្រាប់ផ្លែដូង និងផ្លែឈើរបស់វៀតណាម ទៅកាន់សហរដ្ឋអាមេរិកផងដែរ។ កាលពីឆ្នាំ 2022 កន្លងទៅ វៀតណាមរកបាន 9០០ លានដុល្លារពីការនាំចេញដូង។ ឧស្សាហកម្មដូងរបស់វៀតណាមបច្ចុប្បន្នមានផលិតផលជិត 90 ដែលត្រូវបានផ្តល់ជូននៅលើទីផ្សារ។ ក្រៅពីនេះ មានផលិតផលអាហារជិត 200 មុខដែលប្រើគ្រឿងផ្សំពីដូង៕