- 2023-08-21 02:57:47
- ព័ត៌មាន
ក្រសួងទេសចរណ៍ កំណត់គោលដៅ២ ដើម្បីប្រែក្លាយខេត្តសៀមរាបជា "“តារារះនាទិសឧត្តរ”
- 2023-08-21 02:57:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងទេសចរណ៍ កំណត់គោលដៅ២ ដើម្បីប្រែក្លាយខេត្តសៀមរាបជា "“តារារះនាទិសឧត្តរ”
ចន្លោះមិនឃើញ
បន្ទាប់ពីខេត្តឆ្នេរសមុទ្រត្រូវបានកំណត់ថា “តារារះនាទិសនិរតី” ក្នុងយុទ្ធសាស្ត្រលើកកម្ពស់សក្ដានុពលទេសចរណ៍ក្នុងស្រុក ឥឡូវនេះ ក្រសួងទេសចរណ៍ បានកំណត់ផែនការធំៗ២ ដើម្បីប្រែក្លាយខេត្តសៀមរាបជា “តារារះនាទិសឧត្តរ”។
គោលដៅនេះស្ថិតក្នុង «ផែនការយុទ្ធសាស្ត្រផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៣-២០២៦»។ អនុវត្តតាមផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ក្រសួងទេសចរណ៍បានដាក់ឱ្យអនុវត្ត «ផែនការយុទ្ធសាស្ត្រផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៣-២០២៦» តាមរយៈប្រកាសរបស់ក្រសួងទេសចរណ៍ លេខ ១៣៦ប្រក ចុះនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣។
គោលបំណងនៃផែនការយុទ្ធសាស្រ្ត គឺដាក់ចេញនូវសកម្មភាពផ្សព្វផ្សាយ និងផ្តោតសំខាន់លើការទាក់ទាញប្រភពទីផ្សារទេសចរណ៍គោលដៅ ក្នុងរយៈពេលខ្លី និងមធ្យមខាងមុខ តាមរយៈការធ្វើអាទិភាវូបនីយកម្មជម្រើសសកម្មភាពផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍ សម្រាប់ខេត្តសៀមរាប តាមគ្រប់រូបភាព និងគ្រប់មធ្យោបាយ ស្របតាមការវិវត្តន៍នៃបរិបទទីផ្សារ និងបង្កើនកិត្តិនាមខេត្តសៀមរាបជា “តារារះនាទិសឧត្តរ”។
ដើម្បីសម្រេចបាននូវចក្ខុវិស័យ និងគោលបំណងខាងលើ ផែនការយុទ្ធសាស្រ្តនេះបានកំណត់នូវគោលដៅសំខាន់ៗ រួមមាន ទី១).ទាក់ទាញប្រភពទីផ្សារទេសចរណ៍សំខាន់ៗសម្រាប់ខេត្តសៀមរាប និង ទី២).ពង្រឹងការផ្សព្វផ្សាយទេសចរណ៍ខេត្តសៀមរាប តាមគ្រប់រូបភាព និងគ្រប់មធ្យោបាយឱ្យកាន់តែមានប្រសិទ្ធភាព ដោយដាក់ចេញនូវ ២១ សកម្មភាពអនុវត្តសម្រាប់ ឆ្នាំ២០២៣-២០២៦ ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងភ្ញៀវទេសចរផ្ទៃក្នុងឱ្យមកកម្សាន្តក្នុងខេត្តសៀមរាបឡើងវិញ ឱ្យបានកម្រិតស្មើ ឬប្រសើរជាងមុនពេលវិបត្តិជំងឺកូវីដ-១៩ (ឆ្នាំ២០១៩) ដោយសម្រេចឱ្យបាននូវចំនួនភ្ញៀវទេសចរអន្តរជាតិប្រមាណ ៣ លាននាក់ និងភ្ញៀវទេសចរជាតិប្រមាណ ៤ លាននាក់ នៅត្រឹមឆ្នាំ២០២៦៕