• 2023-08-21 03:32:38
  • ព័ត៌មាន

វៀតណាម និង ឡាវ កំពុងសិក្សាគម្រោងសាងសង់ផ្លូវរថភ្លើងចម្ងាយជាង ១០០គីឡូម៉ែត្រ តភ្ជាប់ទៅព្រំដែន

  • 2023-08-21 03:32:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាវៀតណាម-ឡាវបានស្នើសុំ សាងសង់ផ្លូវរថភ្លើងមួយខ្សែដែលមានចម្ងាយ 103គីឡូម៉ែត្រ ឆ្លងកាត់ខេត្ត Ha Tinh និងខេត្ត Quang Binh ដើម្បីទៅដល់ព្រំដែនឡាវ។

ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារបស់ក្រុមហ៊ុន Deo Ca Group និងក្រុមហ៊ុន Petroleum Trading Lao Public Company បានដាក់សំណើទៅក្រសួងដឹកជញ្ជូនរបស់វៀតណាម ដើម្បីសាងសង់ផ្លូវដែកក្នុងទឹកប្រាក់ 27.485 ពាន់ពាន់លានដុង (1.16 ពាន់លានដុល្លារអាមេរិក)។ ផ្នែកផ្លូវដែកដែលមានឈ្មោះថា Vung An – Tan Ap – Mu Gia នឹងរត់ពីកំពង់ផែ Vung Ang ក្នុងខេត្ត Ha Tinh ទៅកាន់ Mu Gia ដែលជាផ្លូវឆ្លងកាត់ភ្នំនៅតំបន់អាណ្ណាមរវាងប្រទេសវៀតណាម និងឡាវ។

ខ្សែរថភ្លើងនេះនឹងត្រូវបានសាងសង់ក្រោមទម្រង់ភាពជាដៃគូសាធារណៈ និងឯកជន ជាផ្លូវរថភ្លើងសម្រាប់រថភ្លើងធ្វើដំណើរ ក្នុងល្បឿនអតិបរមា 150 គីឡូម៉ែត្រក្នុងមួយម៉ោង ដើម្បីដឹកជញ្ជូនទាំងអ្នកដំណើរ និងទំនិញ។ ក្រុមហ៊ុនបណ្តាក់ទុនបានសន្យាថានឹងរ៉ាប់រងថវិកាទាំងអស់សម្រាប់សិក្សាគម្រោង និងទទួលយកការខូចខាតផ្នែកហិរញ្ញវត្ថុទាំងអស់ ប្រសិនបើការសិក្សាលទ្ធភាពរបស់គម្រោងមិនត្រូវបានអនុម័ត។

ផ្លូវរថភ្លើងដែលបានស្នើឡើងគឺជាផ្នែកមួយនៃគម្រោងផ្លូវដែកវៀតណាម-ឡាវ ដែលមានប្រវែង 554 គីឡូម៉ែត្រដែលនឹងតភ្ជាប់រដ្ឋធានីវៀងច័ន្ទប្រទេសឡាវជាមួយកំពង់ផែ Vung Ang៕

អត្ថបទ ៖ សង្ហា

មតិយោបល់