• 2023-08-21 08:35:00
  • ព័ត៌មាន

លោក ឡាយ គឹមហុង៖ ខ្ញុំមានមុខរបរជាច្រើនក្នុងដៃហើយ តែមុខរបរប្រេងរឹតមួយនេះខ្ញុំមិនបោះបង់ទេ ព្រោះជារមតកតជំនាន់១០០ឆ្នាំមកហើយ

  • 2023-08-21 08:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាស្ថាបនិក និងជាអ្នករកស៊ីមួយរូបមានមុខរបរជាច្រើនក្នុងដៃ លោក ឡាយ គឹមហុង បានលើកឡើងថា «ទោះខ្ញុំបរាជ័យច្រើនដងប៉ុណ្ណា តែខ្ញុំនៅប្រឹងបន្តទៀត ដើម្បីថែរក្សាមុខរបរពីដូនតារបស់ខ្ញុំ ព្រោះជាមរតកតជំនាន់ប្រមាណ១០០ឆ្នាំមកហើយ» ។

លោក ឡាយ គឹមហុង គឺជាអគ្គនាយកនៃក្រុមហ៊ុន ហ្គោលដែនត្រាហ្គន ខូអិលធីឌី ដែលជាក្រុមហ៊ុនផលិតប្រេងរឹតនាគមាស លោកបានប្រាប់ Sabay ថាលោកបានចាប់ផ្ដើមអាជីវកម្មមួយនេះ ក្នុងឆ្នាំ២០២០ មកម្លេះ និងបានដំណើរការទាំងស្រុងប្រមាណជា១ឆ្នាំកន្លេះនេះប៉ុណ្ណោះ ។ ដោយឡែកលោក ថាតាមពិតទៅប្រេងរឹតដែលលោកផលិតនេះ គឺមានរូបមន្តតាំងពីរាប់រយឆ្នាំមុនមកម្លេះ ដោយលោកបានបន្តមរតកមួយនេះពីប៉ារបស់លោកផ្ទាល់ ។ លោកបន្ថែមទៀតថា ព្រោះតែចង់រក្សាទ្រព្យដំណែលរបស់ឪពុក ទោះខ្ញុំត្រូវជួបឧបសគ្គ និងបរាជ័យជាច្រើនដងលើអាជីវកម្មមួយនេះក៏ដោយ តែខ្ញុំនៅតែបន្ត ។

ក្នុងកិច្ចសម្ភាសន៍ជាមួយកម្មវិធី Starting Up លោក ឡាយ គឹមហុង សហគ្រិនដ៏ឆ្នើមរូបនេះ បានចែករំលែកនូវបទពិសោធន៍ជីវិតមួយចំនួន ក្នុងនាមជាអ្នកជំនួញដែលលោកបានឆ្លងកាត់កន្លងមក។ ជាងនេះទៀតលោកបាន ផ្ដល់នូវតិចនិច គន្លិះ ក៏ដូចជាយុទ្ធសាស្ត្រជាច្រើន សម្រាប់អ្នកដែលមានបំណងចង់ចាប់ផ្ដើមរកស៊ី ធ្វើអាជីវកម្មថ្មីថ្មោងផងដែរ។

សូមទស្សនាវីដេអូពេញខាងក្រោម :

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់