• 2023-09-05 08:39:42
  • ព័ត៌មាន

តោះចុងសប្ដាហ៍! ល្បីណាស់ ភូមិដំណាក់ដំរី ជាប់ចិត្តស្អាតត្រជាក់ភ្នែក នៅជាប់ជើងភ្នំឧទ្យានជាតិគិរីរម្យ

  • 2023-09-05 08:39:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភូមិដំណាក់ដំរី ស្ថិតនៅទីតាំងជាប់ជើងភ្នំគិរីរម្យ ជារីស្សត សម្រាកលំហែកាយដ៏ប្រណិត ហើយក៏ជាទីតាំងដែលរំព័ន្ធ និងគ្របដណ្ដប់ទៅដោយធម្មជាតិចម្រុះពណ៍ ដងអូ និងនៅតាមចង្កេះភ្នំ មានទេសភាពស្រស់ត្រកាលត្រជាក់ភ្នែក ជារីស្សតបែបធម្មជាតិជាទីមនោរម្យ។

ភូមិដំណាក់ដំរី កន្លែងលំហែរកាយបែបធម្មជាតិ លាតសន្ធឹងដាច់កន្ទុយភ្នែក លើផ្ទៃដី ២០០ ហិកតា រងចាំស្វាគមន៍ភ្ញៀវទេសចរគ្រប់រូបពីគ្រប់ទិសទី មកកម្សាន្ដនៅទីនេះ។

ផ្ទះដើមឈឺ

ដើម្បីមកកម្សាន្ដនៅ ភូមិដំណាក់ដំរី ភ្ញៀវទេសចរណ៍គ្រប់រូបធ្វើដំណើរត្រឹមតែ ១០៩គីឡូ ប៉ុណ្ណោះពីរាជធានីភ្នំពេញ ដែលស្ថិតនៅភូមិ៣ ឃុំត្រែងត្រែងត្រឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅជាប់ជើងភ្នំ ឧទ្យានជាតិគិរីរម្យតែម្ដង។

ភូមិដំណាក់ដំរី ជាជម្រើសទី១ និងជាទីស្ថានសមប្រកបសម្រាប់ភ្ញៀវទេសចរណ៍គ្រប់មកទទួលនូវបទពិសោធ៍ថ្មី ជាមួយនឹងបរិយាកាសបែបធម្មជាតិ ស្ងប់ស្ងាត់ ប្រណិតភាព និងកន្លែងកម្សាន្ដដ៏សម្បូរបែប។ លើសពីនេះ ភូមិដំណាក់ដំរី ពិតជា អំណោយផលល្អ សម្រាប់អ្នកចូលចិត្តទេសភាពបែបភ្នំធម្មជាតិខៀវស្រងាត់ កន្លែងកម្សាន្ដជិះសេះ ស្ទូតត្រី ជាច្រើនផ្សេងទៀត។

ក្រៅពីនេះ ភ្ញៀវទេសចរ អាចសម្រាកលំហែ គយកន់មើលថ្ងៃរះ និងថ្ងៃនៅក្នុងបរិវេន ភូមិដំណាក់ដំរី ដែលនេះគឺជាបរិយាកាសដ៏ល្អឯក ដែលភ្ញៀវគ្រប់មិនអាចរំលងបាន។

ផ្ទះសំបុក
កន្លែងស្ទូចត្រី

នៅក្នុងឱកាសពិសេសនេះដែរ ភូមិដំណាក់ដំរី បានផ្ដល់ជូនការបញ្ចុះតម្លៃ ១០% ទៅលើការស្នាក់ និងម្ហូបអាហារ ការស្នាក់នៅចាប់ពីមួយយប់ឡើងទៅ គ្រប់ប្រភេទផ្ទះស្នាក់ទាំងអស់ រួមមាន៖ គេងតង់ ផ្ទះសំបុក ភូលវីឡា ផ្ទះដើមឈើ បឹងកាឡូ និងមានជាច្រើនទៀត ជាជម្រើសសម្រាប់ភ្ញៀវគ្រប់រូបមកសម្រាកកមា្សន្ដនៅ ភូមិដំណាក់ដំរី កន្លែងសម្រាកកម្សន្ដស្អាត ប្រណិត ទាន់សម័យ សម្បូរបែប ជាទីពេញនិយមសម្រាប់មនុស្សទូទៅដែល ចង់ទៅសម្រាកលំហែ ជាការសាកថ្មជីវិតឱ្យខ្លួនឯង។ បញ្ជាក់ផងដែរថា សម្រាប់ការបញ្ចុះតម្លៃ ដោយគ្រាន់តែលោកអ្នកធ្វើតាមផ្លូវល្បឿនចុះច្រកត្រែងត្រយឹង នោះលោកអ្នកនឹងទទួលបាន ប័ណ្ឌបញ្ជុះតម្លៃ 10% ភ្លាមៗ៕

លេខទំនាក់ទំនង (Telegram) ៖ +885 96 711 6660

មតិយោបល់