• 2023-09-01 06:45:00
  • ព័ត៌មាន

ជិះកាត់ផ្លូវជាតិលេខ៤ រាល់់់់់់់់់់់ដងមានដឹងអត់!! ផ្លូវមួយខ្សែនេះចាប់ផ្ដើមធ្វើនៅឆ្នាំណាទេ?

  • 2023-09-01 06:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្លូវជាតិលេខ៤ គឺជាផ្លូវជាតិមួយក្នុងចំណោម ផ្លូវជាតិ របស់ ប្រទេសកម្ពុជា ដោយតភ្ជាប់ពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ មានចម្ងាយ២៣០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ នៅភាគនិរតី នៃកម្ពុជា។

ផ្លូវមួយខ្សែនេះ ត្រូវបានគេស្គាល់ថា ជាផ្លូវហាយវេ ចាក់ក្រាលកៅស៊ូ មិត្តភាព ខ្មែរ អាមេរិក មានទទឹង ៧ម៉ែត្រ ដែលត្រូវបានស្ថាបនា នៅឆ្នាំ ១៩៥៥ និងរួចរាល់នៅឆ្នាំ១៩៦០ ក្រោមមូលនិធិរស់សហរដ្ឋអាមេរិក ។

ផ្លូវនេះត្រូវបានសាងសង់ជាពិសេសសម្រាប់ការដឹកជញ្ជូនទំនិញរវាង រាជធានី និងកំពង់ផែ ដោយរថយន្តដឹកទំនិញធុនធ្ងន់ និង កុងតឺន័រ។ កាលដើមឡើយ ផ្លូវជាតិលេខ៤ ត្រូវបានចាត់ទុកថាជា ផ្លូវបង់ប្រាក់ ដែលមានស្ថានីយចំនួនបីដើម្បីប្រមូលថ្លៃសេវា។ ឥឡូវនេះ ស្ថានីយគិតថ្លៃទាំងអស់ត្រូវបានដកចេញ ហើយផ្លូវទាំងមូលឥឡូវមិនគិតថ្លៃទេ។

ផ្លូវជាតិលេខ៤ ឆ្ពោះពីភ្នំពេញទៅព្រះសីហនុ គឺជាទីតាំងតំបន់ស្នូលសេដ្ឋកិច្ចដ៏មានសក្កានុពលរបស់កម្ពុជា ដោយមានកំពង់ផែសមុទ្រអន្តរជាតិតែមួយគត់ ធ្វើឲ្យផ្លូវជាតិលេខ៤ ក្លាយជាផ្លូវហាយវេដ៏សំខាន់បំផុតរបស់ប្រទេស ៕

ប្រភពស្រាវជ្រាវមកពី៖ រដ្ឋបាលខេត្តព្រះសីហនុ

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់