- 2023-09-05 03:44:26
- ព័ត៌មាន
រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវសាធារណជន ឱ្យជួយផ្ដល់អំណោយ ដល់កងទ័ពជួរមុខតាមព្រំដែន
- 2023-09-05 03:44:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវសាធារណជន ឱ្យជួយផ្ដល់អំណោយ ដល់កងទ័ពជួរមុខតាមព្រំដែន
ចន្លោះមិនឃើញ
នាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ ម្សិលមិញនេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីអំពាវនាវ ដល់សាធារណជន ឱ្យជួយផ្ដល់អំណោយ ស្បៀងអាហារឬសម្ភារប្រើប្រាស់ ដល់កងទ័ពជួរមុខតាមព្រំដែន។
ក្នុងសេចក្ដីអំពាវនាវ បានបញ្ជាក់ថា នៅសប្ដាហ៍ទី៤ នៃខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ សាលារាជធានីភ្នំពេញ នឹងដឹកនាំប្រតិភូ ចុះសួរសុខទុក្ខកងយោធពល ខេមរភូមិន្ទ ដែលឈរជើងនៅខ្សែក្រវ៉ាត់ព្រំដែន ប្រចាំទិសប្រាសាទព្រះវិហារ និងតំបន់អូរអាឡៃ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ហេតុនេះរដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់ ឯកឧត្ដម អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ អស់លោក-លោកស្រី ជាពាណិជ្ជករ សិប្បករ វិនិយោគិន និងសប្បុរសជន លោក-លោកស្រី អភិបាលខណ្ឌ ប្រធានមន្ទីរអង្គភាពទាំងអស់ មេត្តាចូលរួមជួយផ្ដល់អំណោយជាថវិកា ស្បៀងអាហារ ឬសម្ភារប្រើប្រាស់ផ្សេងៗ តាមលទ្ធភាព និងសទ្ធាជ្រះថ្លា ដើម្បីរួមចំណែកឧបត្ថម្ភជូនដល់កងទ័ព និងក្រុមគ្រួសារកងទ័ពការពារទឹកដីនៅតាមបន្ទាត់ព្រំដែនជួរមុខ ។
រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់លើស្មារតី និងទឹកចិត្តសប្បុរសធម៌ ដែលជាវប្បធម៌នៃការចែករំលែករបស់ប្រជាជាតិយើង។ ពាក់ព័ន្ធព័ត៌មានសម្រាប់ការបរិចាក សូមមើលក្នុងលិខិតខាងក្រោមនេះ៖