• 2023-09-11 07:55:00
  • ព័ត៌មាន

ពីថ្ងៃនេះដល់ថ្ងៃទី១៧​​ កញ្ញា ភ្នំពេញនឹងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់

  • 2023-09-11 07:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមសេចក្តីជូនដំណឹងស្តីពីការព្យាករណ៍ធាតុអាកាស របស់ក្រសួងធនធានទឹក នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឳ្យដឹងថា ចាប់ពីថ្ងៃទី១១ ខែកញ្ញា នេះរហូត ដល់ថ្ងៃទី១៧ ខែកញ្ញាព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាធទាប Intertropical Convergence Zone (ITCZ) អូសបន្លាយលើភាគខាងជើង ប្រទេសឡាវ និងវៀតណាម ជាមួយនឹងខ្យល់មូសុងនិរតីមធ្យមទៅបង្គួរ ។

អាកាសធាតុបែបនេះ ធ្វើឳ្យតំបន់ធំៗទាំង៣របស់ព្រះរាជាណាចក្រកម្ពុជា នឹងអាចមានភ្លៀងធ្លាក់ពីធម្យមទៅបង្គួរ ជាពិសេសគឺតំបន់រាជាធានីភ្នំពេញ ក្រសួងបញ្ជាក់ថា អាចនឹងមានភ្លៀងធ្លាក់ជាហូរហែរ ។ ដូច្នេះហើយសូមបងប្អូនប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្ន ពេលចេញធ្វើដំណើរទៅខាងក្រៅសូមកុំភ្លេចអាវភ្លៀង និងថែក្សាសុខភាពឳ្យបានល្អ ៕

ព័ត៌មានលំអិតសូមមើលក្នុងសេចក្ដីប្រកាសខាងក្រោមនេះ៖

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់