• 2023-09-11 08:30:00
  • ព័ត៌មាន

ឯកឧត្តម ហ៊ុន ម៉ានី កំណែទម្រង់ថ្មីប្រឡងចូលរដ្ឋ មិនចាំបាច់ត្រូវស្គាល់អ្នកធំ មិនចាំបាច់ត្រូវមានខ្សែ តែត្រូវមានសមត្ថភាពពិតៗ

  • 2023-09-11 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំណែទម្រង់ការប្រឡងក្របខណ្ឌមន្ត្រីរាជការ៖ «មិនចាំបាច់ត្រូវស្គាល់អ្នកធំ មិនចាំបាច់ត្រូវមានខ្សែ តែត្រូវមានសមត្ថភាព។» ខ្ញុំមានតួនាទី និងទំនួលខុសត្រូវខ្ពស់ចំពោះសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្នុងនាមជារដ្ឋមន្ត្រីមុខងារសាធារណៈ នៅក្នុងការសម្រេចកិច្ចការកែទម្រង់លើការប្រឡងនេះឲ្យបានហ្មត់ចត់ជាទីបំផុត និងជាពិសេសក្នុងគោលដៅដើម្បីសមធម៌ និងយុត្តិធម៌សង្គម។

ប្រសាសន៍លើកឡើងខាងលើរបស់ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នាឪកាសឯឧត្តម អញ្ចើញចូលរួម ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការសាលាភូមិន្ទរដ្ឋបាល នៅទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ ។

សូមជម្រាបថា ឯកឧត្តម ហ៊ុន  ម៉ានី  រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបង្ហាញការគាំទ្រឥតងាករេ លើគោលការណ៍នយោបាយថ្មីរបស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់ប្រព័ន្ធប្រឡងជ្រើសរើសមន្ត្រី ខណៈនៅព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា នឹងរៀបចំយន្តការថ្នាក់ជាតិមួយ ដោយរៀបចំឱ្យមានការប្រលងយន្តការថ្នាក់កណ្ដាល ដែលសហការជាមួយក្រសួងជំនាញ ដើម្បីធានាឱ្យបាននូវសង្គតភាព ភាពត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌ ហើយធានាឱ្យបាន អ្នកចេះគឺជាប់។ ទន្ទឹមនេះដែរ ឯកឧត្តម ធ្លាប់បានបង្ហាញឆន្ទៈក្នុងការពន្លឿនយន្តការប្រឡងមន្ត្រីរាជការថ្នាក់ជាតិ ឱ្យសម្រេចឆាប់រហ័សផងដែរ ៕

ប្រភព៖ ហ្វេសប៊ុកផេក ឯកឧត្តម ហ៊ុន ម៉ានី

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់