/64fefe494a3cb_1694432820_medium.jpg)
- 2023-09-11 13:19:55
- ព័ត៌មាន
តម្លៃសាំងធម្មតា និងម៉ាសូតនៅដដែលរយៈពេល១០ថ្ងៃខាងមុខ ទូទាំងប្រទេសកម្ពុជា
- 2023-09-11 13:19:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តម្លៃសាំងធម្មតា និងម៉ាសូតនៅដដែលរយៈពេល១០ថ្ងៃខាងមុខ ទូទាំងប្រទេសកម្ពុជា
ចន្លោះមិនឃើញ
នៅទូទាំងប្រទេសកម្ពុជា ប្រេងសាំងធម្មតានឹងលក់ក្នុងតម្លៃ ៤,៧០០៛/លីត្រ រីឯប្រេងម៉ាស៊ូតលក់ក្នុងតម្លៃ ៤,៧៥០៛/លីត្រ សម្រាប់រយៈពេលកំឡុងពេល ១០ថ្ងៃខាងមុខនេះ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ស្ដីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយកាលពីពេលថ្មីៗនេះ។
តាមពិតទៅបើផ្អែកតាមទីផ្សារអន្តរជាតិសម្រាប់តម្លៃប្រេងឥន្ធនៈកំឡុង ១០ថ្ងៃខាងមុខ ប្រេងសាំងធម្មតាត្រូវលក់ក្នុងតម្លៃ ៤,៨៦៨៛/លីត្រ រីឯប្រេងម៉ាស៊ូតលក់ក្នុងតម្លៃ ៥,០១៨៛/លីត្រ។
ប៉ុន្តែសម្រាប់កម្ពុជាបានលក់ក្រោមទីផ្សារអន្តរជាតិនេះ គឺដោយសារតែមានការជួយជ្រែងពីរាជរដ្ឋាភិបាលកម្ពុជាផ្ទាល់ ក៏ដូចជាការចូលរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈផងដែរ ដើម្បីជួយសម្រួលដល់ជីវភាពបងប្អូនកម្ពុជាយើងទាំងអស់គ្នា។
គួរបញ្ជាក់ផងដែរ បើប្រៀបធៀបនឹងតម្លៃកាលពីកំឡុងជិត១០ថ្ងៃមុនចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ សាំងធម្មតាគឺលក់ក្នុងតម្លៃ ៤,៧០០៛/លីត្រ រីឯ ម៉ាស៊ូតលក់ក្នុងតម្លៃ ៤,៧៥០៛/លីត្រ នៅទូទាំងប្រទេសកម្ពុជា៕