• 2023-09-14 10:21:30
  • ព័ត៌មាន

ប្លែកមែន! កាហ្វេ ពងមាន់ រសជាតិថ្មី លេចវត្តមាននៅក្នុងពិធីតាំងពិព័រណ៍ដ៏ធំមួយ

  • 2023-09-14 10:21:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី តាំងពិព័រណ៍វិស័យ ម្ហូបអាហារ សណ្ឋាគារ និង បដិសណ្ឋារកិច្ច (CAMFOOD + HOTEL 2023) លំដាប់អន្តរជាតិលេខ១ នៅកម្ពុជា បានវិលត្រឡប់មកវិញសារជាថ្មី ដែលនឹងប្រព្រឹត្តទៅរយៈពេល 3ថ្ងៃ នៅមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រ ចាប់ពីថ្ងៃទី 14 ដល់ថ្ងៃទី 16 ខែកញ្ញា ឆ្នាំ 2023 វេលាម៉ោង 10 ព្រឹក ដល់ ម៉ោង 6ល្ងាច។

ការវិលត្រឡប់មកវិញនៃព្រឹត្តិការណ៍ដ៏ធំមួយនេះ ប្រមូលផ្តុំទៅដោយបណ្តាស្តង់ផលិតផលជាច្រើន ដែលផ្តល់ឲ្យលោកអ្នកនូវបទពិសោធន៍ថ្មី ជាមួយការដាក់តាំងបង្ហាញម្ហូបអាហារ និង ភេសជ្ជៈពីក្រុមហ៊ុនល្បីៗ ដែលកំពុងទទួលបានការគាំទ្រពីសំណាក់ប្រជាជនកម្ពុជា។ នៅក្នុងនោះ គេសង្កេតឃើញមានមនុស្សម្នាជាច្រើនបានចូលរួមទស្សនា ក៏ដូចជាភ្លក់រសជាតិម្ហូបអាហារ និង ភេសជ្ជៈ ដែលមានដាក់តាំងបង្ហាញនៅតាមស្តង់។

ក្នុងចំណោមស្តង់ដែលបានដាក់តាំងបង្ហាញ គេសង្កេតឃើញមាន ស្តង់មួយដែលដាក់តាំងបង្ហាញនូវកាហ្វេពងមាន់ ដែលបានទាក់ទាញចំណាប់អារម្មណ៍ពីមហាជនដែលបានចូលទៅទស្សនាការតាំងពិព័រណ៍ដ៏ធំនេះ។ បើតាមការសាកសួរទៅ ស្តង់នោះគឺ ជាស្តង់របស់ ខូហ្វី (Kofi)។ ចំណែកកាហ្វេ ដែលមានឈ្មោះប្លែកគេនេះ បានបង្កើតឡើងជាពិសេសដោយផ្សំជាមួយ ទឹកដោះគោផ្អែម (Sweetened Milk)។ ចំពោះប្រិយមិត្ត ដែលបានទៅចូលរួម អាចភ្លក់កាហ្វេ ពងមាន់នៅក្នុងស្តង់របស់ ខូហ្វី (លេខ១៦៨) ដោយឥតគិតថ្លៃ ក្នុងពិព័រណ៌វិស័យម្ហូបអាហារ និងសណ្ឋាគារខ្នាតអន្តរជាតិ 2023។

ក្រៅពីនោះ ក៏សង្កេតឃើញមានស្តង់ជាច្រើនទៀតដែលមានម្ហូបអាហារ និង ភេសជ្ជៈ កំពុងដាក់តាំងបង្ហាញ ដើម្បីរង់ចាំមហាជនចូលទៅទស្សនា និង ភ្លក់ នៅក្នុងពិព័រណ៍ CAMFOOD + HOTEL 2023 នេះ។ គួរឱ្យដឹងថា ពិព័រណ៍ដ៏ធំនេះ ទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពីក្រសួងទេសចរណ៍៕

អត្ថបទ ៖ សង្ហា

មតិយោបល់