• 2023-11-08 12:38:28
  • ព័ត៌មាន

កូរ៉េ​ខាង​ត្បូង​ ចាយ​លុយ​រាប់​សែន​ ដើម្បី​ទប់​ការ​កើន​ឡើង​សត្វ​ល្អិត​

  • 2023-11-08 12:38:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូរ៉េ​ខាង​ត្បូង​ បាន​ចាយ​លុយ​ ៣៨៣,០០០ ដុល្លារ​ និង​បង្កើត​ក្រុម​ការ​ងារ​ពិសេស​មួយ​ដើម្បី​ធ្វើ​ការ​ទប់ស្កាត់​ការ​រីករាល​ដាល​ឡើង​នូវ​សត្វ​ល្អិត​ទូទាំង​ប្រទេស​។ នេះ​បើ​យោង​តាម​ BBC នៅ​ក្នុង​ថ្ងៃ​នេះ​។

សត្វ​ល្អិត​នេះ​មិន​មែន​ជា​ជំងឺ​ឆ្លង​អ្វី​ឡើយ​ ប៉ុន្តែ​វា​ធ្វើ​ឲ្យ​រមាស់​ទ្រាំ​មិន​បាន​ ដែល​ធ្វើ​ឲ្យ​ប្រជាជន​នៅ​ទី​នោះ​ពិបាក​នឹង​រស់​នៅ​ ព្រោះ​តែ​ត្រូវ​ការ​អេះ​ និង​បន្ត​ធ្វើ​ឲ្យ​រមាស់​ កន្ទួល​។

ប្រជាជន​ខ្លះ​ហ៊ាន​ទៅ​រោង​កុន​ និង​ប្រើប្រាស់​ការ​ធ្វើ​ដំណើរ​សាធារណៈ​នានា​ ព្រោះ​តែ​ខ្លាច​សត្វ​ល្អិត​នេះ​។

ករណី​នៃ​សត្វ​ល្អិត​ ដែល​ធ្វើ​ឲ្យ​រមាស់​ខ្លាំង​នេះ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​តាំង​ពី​ខែ​កញ្ញា​មក​ ក្នុង​សកលវិទ្យា​ល័យ​មួយ​ នៅ​ទី​ក្រុង​ Deagu កូរ៉េ​ខាង​ត្បូង​៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់