• 2023-11-16 13:00:56
  • ព័ត៌មាន

ប្រទេស​ណា​មាន​ព្រលាន​យន្តហោះ​ច្រើន​ជាង​គេ​លើ​លោក​?

  • 2023-11-16 13:00:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​លើ​ពិភពលោក​យើង​នេះ​ សហរដ្ឋអាមេរិក​មាន​អាកាសយានដ្ឋាន​ច្រើន​ជាង​គេ​នៅ​លើ​ពិភពលោក​នេះ។ ប្រទេស​មហាអំណាច​មួយ​នេះ​មាន​ព្រលាន​យន្តហោះ​ទាំង​ក្នុង​ស្រុក និង​អន្តរជាតិ​សរុប​ជាង ២ម៉ឺន​កន្លែង​ឯណោះ។ នេះ​បើ​តាម​ស្ថិតិ​ឆ្នាំ២០១៩ ចុះ​ផ្សាយ​ដោយ​ទំព័រ​ Statista។

បន្ត​ពី​អាមេរិក​គឺ ប្រទេស​ប្រេស៊ីល ដែល​មាន​ព្រលាន​យន្តហោះ​ប្រមាណ ៤ពាន់​កន្លែង ហើយ​បន្ទាប់​ទៀត​គឺ ម៉ិកស៊ីកូ​មាន​ជិត ២ពាន់​កន្លែង។ ចំណែក​ឯ​ប្រទេស​អាស៊ាន​យើង​វិញ​ក៏​មាន​មួយ​ក្នុង​ចំណោម​ប្រទេស​មាន​ព្រលាន​យន្តហោះ​ច្រើន​ជាង​គេ​ដែរ។ ប្រទេស​នោះ​គឺ ឥណ្ឌូនេស៊ី ដែល​មាន​ព្រលាន​សរុប ៦៨៣កន្លែង​។

ខាង​ក្រោម​នេះ​ជា​ប្រទេស​ទាំង​ ១០ ដែល​មាន​ព្រលាន​យន្តហោះ​ច្រើន​ជាង​គេ​បង្អស់​លើ​លោក៖

១- សហរដ្ឋអាមេរិក៖ ២០,៣០៣កន្លែង។

២- ប្រេស៊ីល៖ ៣,៨៩៨កន្លែង។

៣- ម៉ិកស៊ីកូ៖ ១,៧១៤កន្លែង។

៤- កាណាដា៖ ១,៦២០កន្លែង។

៥- រុស្ស៊ី៖ ១,២១៨កន្លែង។

៦- អាហ្សង់ទីន៖ ១,១៣៨កន្លែង។

៧- កូឡុំប៊ី៖ ៩៩២កន្លែង។

៨- បូលីវី៖ ៩៥២កន្លែង។

៩- ប៉ារ៉ាហ្គាយ៖ ៧៩៩កន្លែង។

១០- ឥណ្ឌូនេស៊ី៖ ៦៨៣៕

ប្រភព៖ Statista ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់