• 2023-12-19 12:17:17
  • ព័ត៌មាន

រដ្ឋាភិបាល​ថៃ​អនុម័តឱ្យ​ការ​រៀបការ​ភេទ​ដូច​គ្នា​មាន​ភាព​ស្របច្បាប់

  • 2023-12-19 12:17:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណៈរដ្ឋមន្ត្រី​ថៃនៅ​ថ្ងៃ​អង្គារ​នេះបាន​អនុម័ត​សេចក្ដីព្រាងច្បាប់​ស្ដីពីសមភាព​អាពាហ៌ពិពាហ៌ ដែល​នឹង​ធ្វើ​ឱ្យ​ប្រទេស​ថៃ​ធ្វើ​ការ​ទទួល​ស្គាល់​ការ​រៀបការ​រវាង​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា។

នាយករដ្ឋមន្ត្រី​ថៃ លោក សេដ្ឋា ថៈវេស៊ីន បាន​ប្រាប់​អ្នកកាសែត​ថា សេចក្ដីព្រាងច្បាប់​នេះ​នឹង​ត្រូវ​បាន​សភា​យក​ទៅ​ជជែក​វែកញែក​នៅ​ថ្ងៃ​ទី២១ ខែ​ធ្នូ ខាង​មុខនេះ។

នៅ​ក្នុង​ប្រទេស​អាស៊ីអាគ្នេយ៍​ មិន​ទាន់​មាន​ប្រទេស​ណា​ទទួលស្គាល់​ ឬ ផ្ដល់​ភាព​ស្របច្បាប់​ដល់​ការ​រៀបអាពាហ៌ពិពាហ៌​រវាង​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​នោះ​ទេ។ ប្រសិន​បើ សភា​ថៃ​អនុម័ត​យល់​ព្រម​លើ​សំណើ​ច្បាប់​នេះ នោះ​ថៃ​នឹង​ក្លាយ​ជា​ប្រទេស​ទី១ នៅ​អាស៊ីគ្នេយ៍ ដែល​ធ្វើ​ដូច្នេះ។

នៅ​ទូទាំង​ទ្វីប​អាស៊ី មាន​តែតៃវ៉ាន់ និងនេប៉ាល់ទេ ដែ​ល​ទទួល​ស្គាល់​ការ​រៀបការ​រវាង​អ្នកស្រលាញ់​ភេទដូចគ្នា៕

ប្រភព៖ Bloomberg អត្ថបទ៖ សេរី មង្គល

មតិយោបល់