• 2024-02-07 02:57:17
  • ព័ត៌មាន

ឆាប់ៗនេះ លែងបាន Get High ទៀតហើយ ថៃ គ្រោងចេញច្បាប់ថ្មី ហាមឃាត់ការប្រើប្រាស់កញ្ឆា

  • 2024-02-07 02:57:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋមន្ត្រីសុខាភិបាលថៃបាននិយាយកាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលថៃនឹងចាត់វិធានការជាបន្ទាន់ដោយចេញច្បាប់ថ្មីមួយ ដើម្បីហាមប្រាមការប្រើប្រាស់កញ្ឆាជាលក្ខណៈកំសាន្ដ។ កញ្ឆា ត្រូវបានដកចេញពីបញ្ជីហាមឃាត់ក្នុងខែមិថុនា ឆ្នាំ ២០២២ ក្រោមរដ្ឋាភិបាលមុន ដែលរួមមានគណបក្ស Bhumjaithai ដែលគាំទ្រផ្នែកច្បាប់ លើការអនុញ្ញាតឱ្យប្រើប្រាស់កញ្ឆា។

ការផ្លាស់ប្តូរនេះបានជំរុញឱ្យហាងលក់កញ្ឆារាប់រយកន្លែងរីកដុះដាលពាសពេញប្រទេស ជាពិសេសនៅទីក្រុងបាងកក ដែលបង្កឱ្យមានការព្រួយបារម្ភពីប្រជាជនថៃ ដែលជំរុញឱ្យមានតម្រូវការច្បាប់តឹងរ៉ឹង។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ បាននិយាយថា ច្បាប់ថ្មី ដែលហាមប្រាមការប្រើប្រាស់កញ្ឆា នឹងត្រូវដាក់ស្នើទៅកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅសប្តាហ៍ក្រោយ។

លោក Chonlanan Srikaew បានប្រាប់អ្នកយកព័ត៌មានថា "ច្បាប់ថ្មីនេះនឹងត្រូវបានកែប្រែពីច្បាប់ដែលមានស្រាប់ ដើម្បីអនុញ្ញាតឱ្យប្រើតែកញ្ឆាសម្រាប់គោលបំណងពាក់ព័ន្ធលើវិស័យសុខាភិបាល និងឱសថប៉ុណ្ណោះ"។ "ការប្រើដើម្បីសប្បាយត្រូវបានចាត់ទុកថាខុស។"

នាយករដ្ឋមន្ត្រី ស្រេថាថាវីស៊ីន ដែលចូលកាន់តំណែងកាលពីខែសីហាឆ្នាំមុន បានសម្តែងការប្រឆាំងជារឿយៗចំពោះការប្រើប្រាស់កញ្ឆាសម្រាប់ការកម្សាន្ត ហើយបាននិយាយថា វាគួរតែត្រូវបានអនុញ្ញាតឱ្យប្រើសម្រាប់ធ្វើជាឱសថប៉ុណ្ណោះ។

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ ៖ សង្ហា

មតិយោបល់