• 2024-02-12 03:44:09
  • ព័ត៌មាន

ជំនាញដឹកនាំសម្តែង ជាជំនាញ​សំខាន់និងកំពុងខ្វះធនធាន ត្រូវបានបង្រៀននិងអនុវត្តផ្ទាល់ នៅ DUC

  • 2024-02-12 03:44:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេលថ្មីៗនេះ គេសង្កេតឃើញថា និស្សិតនៃសកលវិទ្យាល័យ Digital University of Cambodia (DUC) បានរៀនបណ្តើរ និង អនុវត្តន៍បណ្តើរនូវជំនាញ ដឹកនាំសម្តែង ដែលជាជំនាញមួយកំពុងខ្វះខាតនៅក្នុងប្រទេសកម្ពុជា ហើយក៏កំពុងត្រូវការធនធាននេះចាំបាច់ដូចគ្នា នៅក្នុងវិស័យសិល្បៈជាតិ។

ដោយមើលឃើញពីភាពខ្វះខាតរបស់សិស្ស និស្សិត ដែលចង់បន្តការសិក្សាថ្នាក់ឧត្តម សកលវិទ្យាល័យ ឌីជីថលកម្ពុជា បានធ្វើការផ្តល់អាហារូបករណ៍សិក្សារយៈពេល ៤ឆ្នាំមិនគិតថ្លៃ រួមទាំងបានផ្តល់កន្លែងស្នាក់នៅ ថ្លៃទឹកថ្លៃភ្លើង អាហារ៣ពេល និង ប្រាក់ឧបត្ថម្ភប្រចាំខែ ៣សែនរៀល ថែមទៀតផង។ អាហារូបកណ៍នេះគឺផ្ដល់ជូនសម្រាប់សិស្សនិស្សិត ក្រីក្រ ដែលគ្មានលទ្ធភាពរៀនបន្ត ធ្លាក់បាក់ឌុប ក៏អាចរៀនបរិញ្ញាប័ត្ររងបានដែររៀនចប់សាលានិងជួយស្វែងរកការងារឲ្យធ្វើ។

កម្មវិធីសិក្សាថ្នាក់មហាវិទ្យាល័យ នៅសកលវិទ្យាល័យ និស្សិតអាច ជ្រើសរើសបាន ២ជំនាញតែម្ដង ៖

ទី១ មហាវិទ្យាល័យអក្សរសាស្រ្តអង់គ្លេស

ទី២ មហាវិទ្យាល័យខាងក្រោម១បន្ថែមទៀតដែល តែប្អូនសិស្សនិស្សិតពេញចិត្ត។

  • មហាវិទ្យាល័យទីផ្សារឌីជីថល

  • មហាវិទ្យាល័យសេដ្ឋកិច្ចឌីជីថល

  • មហាវិទ្យាល័យបច្ចេកវិទ្យាឌីជីថល

  • មហាវិទ្យាល័យកសិកម្មឌីជីថល

  • មហាវិទ្យាល័យសំណង់ស៊ីវិលនិងស្ថាបត្យកម្ម

  • ថ្នាក់បរិញ្ញាបត្ររង

  • ថ្នាក់បរិញ្ញាបត្រ

  • និងបន្តយកអនុបណ្ឌិតបាន

គួរឱ្យដឹងថា សិស្សពូកែប្រចាំសាលា ថ្នាក់ដឹកនាំសកលវិទ្យាល័យក៏អាចនិងបញ្ជូនទៅរៀនបន្ថែមនៅ បរទេស ផងដែរ៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ ៖ សង្ហា

មតិយោបល់