- 2024-02-19 07:12:35
- ព័ត៌មាន
រដ្ឋមន្ដ្រីក្រសួងព័ត៌មាន៖ ខ្លឹមសារល្អ ហើយលឿន ជាចំណុចស្លាប់រស់ក្នុងបរិបថប្រកួតប្រជែងព័ត៌មានឌីជីថល!
- 2024-02-19 07:12:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋមន្ដ្រីក្រសួងព័ត៌មាន៖ ខ្លឹមសារល្អ ហើយលឿន ជាចំណុចស្លាប់រស់ក្នុងបរិបថប្រកួតប្រជែងព័ត៌មានឌីជីថល!
ចន្លោះមិនឃើញ
រដ្ឋមន្ដ្រីក្រសួងព័ត៌មានឯកឧត្ដម នេត្រ ភក្ដ្រា បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារមួយចំនួនជាមួយការីនិពន្ធ និងអ្នកសារព័ត៌មាន នៃក្រុមហ៊ុន Sabay Digital Plus ដែលដឹកនាំដោយលោក ជី សិលា នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ។
ឯកឧត្ដមរដ្ឋមន្ដ្រី បានថ្លែងក្នុងជំនួបនេះថា ដំណើរការផលិត និងផ្ដល់ព័ត៌មាននៅកម្ពុជាបានដើរយ៉ាងលឿន ហើយកាន់តែមានការប្រកួតប្រជែងខ្លាំង ជាពិសេសស្ថាប័នព័ត៌មានបែបឌីជីថល។ ប៉ុន្ដែចំណុចសំខាន់ពីរ ដែលស្ថាប័នព័ត៌មានអាចឈរជើងបានយូរ បន្ដភាពលេចធ្លោររបស់ខ្លួន និងមានទំនុកពីសំណាក់ប្រិយមិត្ដអ្នកអាននោះ គឺត្រូវប្រកាន់ខ្ជាប់នូវចំណុចសំខាន់ពីរ គឺខ្លឹមសារព័ត៌មានល្អ និងផ្សាយលឿនទាន់ហេតុការណ៍។
បើតាមឯកឧត្ដមរដ្ឋមន្ដ្រី បើទោះបីជាស្ថិតនៅក្នុងដំណាក់កាលណាក៏ដោយ ក៏គេមិនអាចខ្វះបាននូវព័ត៌មានបែបបុរាណ ដែលមានប្រភពច្បាស់លាស់ និងទុកចិត្ដនោះដែរ។ ទន្ទឹមគ្នានេះក្រសួងព័ត៌មាន ក៏កំពុងពង្រឹងសន្ដិសុខព័ត៌មានដែលសំដៅដល់ការផ្ដល់ព័ត៌មានទៅកាន់មហាជនកាន់តែងាយស្រួល មានគុណភាព និងពង្រឹងវិជ្ជាជីវៈអ្នកសារព័ត៌មាន។
ក្នុងជំនួបនៅព្រឹកនេះដែរ អគ្គនាយក នៃក្រុមហ៊ុន Sabay Digital Plus លោក ជី សិលា បានបង្ហាញការពេញចិត្ដចំពោះការបង្ហាញបរិបទសារព័ត៌មាននៅកម្ពុជា និងអនុសាសន៍ចំនួនក្នុងបេសកកម្មប្រមូលព័ត៌មាន និងផ្សព្វផ្សាយប្រកបដោយវិជ្ជាជីវៈរបស់ឯកឧត្ដមរដ្ឋមន្ដ្រី។
លោក ជី សិសា ក៏បានបង្ហាញពីគោលបំណងធំៗ បី ដែលដឹកនាំក្រុមការងារមកជួបសម្ដែងការគួរសមចំពោះឯកឧត្ដមរដ្ឋមន្ដ្រីនៅទីស្ដីការក្រសួងព័ត៌មាននៅពេលនេះ។ គឺទី១ ចង់បង្ហាញការអបអរសាទរចំពោះឯកឧត្ដមជារដ្ឋមន្ដ្រីក្រសួងព័ត៌មានថ្មី ទី២ ចង់បង្ហាញពីបេសកកម្ម ក៏ដូចជាcontent របស់Sabay មួយចំនួនដែលមហាជននៅតែគាំទ្រ និងតាមដានច្រើន និងទី៣ គឺចង់បានអនុសាសន៍របស់ឯកឧត្ដមរដ្ឋមន្ដ្រីលើវិស័យព័ត៌មានក្នុងបរិបទបច្ចេកវិទ្យាកាន់តែទំនើប។
បើតាមឯកឧត្ដម នេត្រ ភក្ដ្រា បច្ចុប្បន្នស្ថាប័នព័ត៌មានបោះពុម្ពផ្សាយនៅកម្ពុជាទាំងជាតិ និងអន្ដរជាតិមានចំនួន ៤៤៧ ស្ថាប័ន។ គេហទំព័រ និងទូរទស្សន៍អនឡាញដែលមានអាជ្ញាប័នចំនួន ១០០០ស្ថាប័ន ហើយចំនួននេះអាចនឹងកើនឡើងទ្វេមួយជាពីរ ពោលគឺអាចកើនដល់ជាង ២០០០ស្ថានប័ន។ ដូច្នេះក្នុងបរិបទប្រកួតប្រជែង នៃសារព័ត៌មានសម្បូរបែបនាពេលបច្ចុប្បន្ន គឺស្ថាប័ន ត្រូវប្រកាន់គោលជំហរពីរ ទើបទៅរួចគឺ “Content ល្អ ហើយលឿនតាមទាន់ Trent"៕