- 2024-04-26 00:31:37
- ព័ត៌មាន
ឥណ្ឌារៀបចំការបោះឆ្នោតដ៏ធំជាងគេក្នុងពិភពលោក ដោយមានម្ចាស់ឆ្នោតក្បែរ ១ពាន់លាននាក់
- 2024-04-26 00:31:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឥណ្ឌារៀបចំការបោះឆ្នោតដ៏ធំជាងគេក្នុងពិភពលោក ដោយមានម្ចាស់ឆ្នោតក្បែរ ១ពាន់លាននាក់
ចន្លោះមិនឃើញ
ប្រទេសឥណ្ឌានៅពេលនេះដែរកំពុងតែរៀបចំការបោះឆ្នោតដ៏ធំជាងគេនៅក្នុងពិភពលោក ដោយមានប្រជាជនប្រមាណ ១ពាន់លាននាក់កំពុងតែត្រៀមខ្លួនទៅបោះឆ្នោត។
ប្រទេសដែលមានទីតាំងនៅអាស៊ីភាគខាងត្បូងមួយនេះ មានប្រជាជនប្រមាណ ១,៤ប៊ីលាននាក់ ហើយក្នុងនោះដែរ ប្រជាជនដែលមានសិទ្ធិបោះឆ្នោតមានចំនួន ៩៦៩លាននាក់។ ការបោះឆ្នោតនេះជាការបោះឆ្នោតជ្រើសរើសតំណាងប្រជាជនចំនួន ៥៤៣រូបក្នុងសភាជាន់ទាបឥណ្ឌា ដែលនឹងជ្រើសតាំងនាយករដ្ឋមន្ត្រីនៅពេលក្រោយ។
ការបោះឆ្នោតនេះដែរធ្វើឡើងក្នុងរយៈពេល ៥ឆ្នាំម្ដង ដោយនៅឆ្នាំ២០២៤នេះ ការបោះឆ្នោតនឹងប្រព្រឹត្តិទៅក្នុង ៧ដំណាក់កាលចាប់ពីថ្ងៃទី១៩ ខែមេសា ដល់ថ្ងៃទី១ ខែមិថុនា។
នៅក្នុងប្រទេសឥណ្ឌា មានគណបក្សរហូតដល់ជាង ២ ៥០០បក្សឯណោះ ប៉ុន្តែមានតែ ២៥បក្សទេ ដែលមានកៅអីនៅសភា។ ជាមួយគ្នានេះដែរ នៅពេលនេះ គណបក្សដែលកាន់អំណាចគឺគណបក្ស Bharatiya Janata (BJP) ដោយមានលោកនរិន្ទ្រ ម៉ូឌី ជានាយករដ្ឋមន្ត្រី។
នៅក្នុងការបោះឆ្នោតនេះដែរ គណបក្សនយោបាយនានានៅស្រុកឥណ្ឌាបានប្រកួតប្រជែងគ្នាលើបញ្ហាសំខាន់ៗមួយចំនួនរួមមាន បញ្ហាសេដ្ឋកិច្ច និងអតិផរណា បញ្ហាសុខមាលភាពសង្គម បញ្ហាសាសនា បញ្ហាអំពើពុករលួយ និងបញ្ហាពាក់ព័ន្ធនឹងមុខមាត់ឥណ្ឌាលើឆាកអន្តរជាតិ៕