• 2024-06-24 14:19:52
  • ព័ត៌មាន

រាជរដ្ឋាភិបាល​បាន​ផ្លាស់ប្ដូរ​ និង​តែងតាំង​អភិបាល​ខេត្ត​ចំនួន​០៨រូប​

  • 2024-06-24 14:19:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ថ្ងៃ​ទី​២៤ ខែ​មិថុនា​ ឆ្នាំ​២០២៤​នេះ​ ព្រះ​ករុណា​ ព្រះ​បាទ​សម្តេច​ព្រះ​បរមនាថ​ នរោត្តម​ សីហមុនី​ ព្រះ​មហា​ក្សត្រ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ បាន​ត្រាស់​បង្គាប់​ផ្លាស់​ប្តូរ​ និង​តែង​តាំង​អភិបាល​ខេត្ត​ចំនួន​០៨រូប​ តប​ទៅ​តាម​សំណើ​របស់​រាជរដ្ឋាភិបាល​។

នៅ​ក្នុង​នោះ​អតីត​អភិបាល​ខេត្ត​ស្ទឹងត្រែង​ ខេត្ត​តាកែវ​ ខេត្ត​កណ្តាល​ និង​ខេត្តកំពង់ធំ​ ត្រូវ​បាន​តែង​តាំង​ជា​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​។ ចំណែក​ឯ​អភិបាល​ និង​​អភិបាល​រង​ខេត្ត​/ក្រុង​ចំនួន​៨រូប​ ត្រូវ​បាន​ផ្លាស់​ប្ដូរ​ និង​តែងតាំង​ជា​អភិបាល​ខេត្ត​។

យោង​តាម​ព្រះរាជក្រឹត្យ​ចុះ​នៅ​ក្នុង​ថ្ងៃ​នេះ​ ការ​ផ្លាស់ប្ដូរ​ និង​តែង​តាំង​ជា​អភិបាល​ខេត្ត​ ឬ​តែង​តាំង​ជា​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ប្រព្រឹត្ត​ទៅ​ដូច​ខាង​ក្រោម​៖

១៖ លោក សរ សុពុត្រា អភិបាល​រង​ខេត្ត​កំពង់ស្ពឺ​ ត្រូវ​បាន​ត្រាស់​បង្គាប់​តែង​តាំង​ជា​អភិបាល​ខេត្ត​ស្ទឹងត្រែង​។

២៖ លោក វ៉ី សំណាង ត្រូវបានប្តូរពីខេត្តកំពង់ស្ពឺ ទៅកាន់ខេត្តតាកែវ។

៣៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ត្រូវបានប្តូរទៅកាន់ខេត្តកំពង់ស្ពឺ។

៤៖ លោក មាន ចាន់យ៉ាដា អភិបាល​រង​រាជធានីភ្នំពេញ​ ត្រូវ​បាន​ត្រាស់​បង្គាប់​តែងតាំង​ជា​អភិបាល​ខេត្ត​ឧត្តរមានជ័យ​។

៥៖ លោក គួច ចំរើន ត្រូវ​បាន​ត្រាស់​បង្គាប់​ប្ដូរ​ពីខេត្តព្រះសីហនុ ទៅកាន់ខេត្តកណ្តាល។

៦៖ លោក ម៉ាង ស៊ីណេត អភិបាលរង​ខេត្តព្រះសីហនុ​ ត្រូវ​បាន​ត្រាស់​បង្គាប់​តែងតាំង​ជា​អភិបាល​ខេត្តព្រះសីហនុ​។

៧៖ លោក នួន ផារ័ត្ន អភិបាលរង​រាជធានីភ្នំពេញ​ ត្រូវ​បាន​ត្រាស់​បង្គាប់​តែងតាំង​ជា​អភិបាល​ខេត្តកំពង់ធំ​។

៨៖ លោក ប៉ែន កុសល្យ ត្រូវបានត្រាស់បង្គាប់ប្តូរពីខេត្តឧត្តរមានជ័យ ទៅកាន់ខេត្តត្បូងឃ្មុំ។

៩៖ លោក ស្វាយ សំអ៊ាង ត្រូវបាន​ត្រាស់បង្គាប់​ផ្ទេរពីអភិបាល​ខេត្តស្ទឹងត្រែង​ ទៅ​ជា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​។

១០៖ លោក អ៊ូច ភា ត្រូវបានត្រាស់បង្គាប់ផ្ទេរពីអភិបាលខេត្តតាកែវ ទៅ​ជារដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​។

១១៖ លោក គង់ សោភ័ណ ត្រូវបាន​ត្រាស់​បង្គាប់​ផ្ទេរ​ពីអភិបាល​ខេត្តកណ្តាល ទៅ​ជារដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​។

១២៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ត្រូវបានផ្ទេរទៅជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ៕

(https://www.facebook.com/freshnewsasia/posts/pfbid0282QSB7cJkUqUN56oTR6jVMwoTe5ZQ9Eow17atk4ihcnSMWk8WFKv8htk7KCwaqZdl?cft[0]=AZUxNFGNYM_dM-hTnBehUCD6B4GUccGf9j-Qb6XLwZ_wEMrxJqq9IXn5DT-u_Nyv-eCl-UbHOnJ2YEo4y_S2KD8d2mGGIn7MEbHfEK4ZqsypWgYG1oGQ5gE1jlpFJ4frDgV6i1s4km5OHRyz_7KTQCJoSmpFYqh6uvlH0L0decXrpVdxR0JUfJzQdzneCg81-84&tn=%2CO%2CP-R)

អត្ថបទ៖ សេរី មង្គល

មតិយោបល់