• 2024-07-04 11:02:24
  • ព័ត៌មាន

មាន​ដឹង​ទេ​ថា ពូទីន​ធ្លាប់​ច្រៀង​បទ​ជា​ភាសា​អង់គ្លេស​នៅ​លើ​ឆាក​សាធារណៈ

  • 2024-07-04 11:02:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រឿង​មួយ​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ នៅ​ពេល​ដែល​គេ​ឮ​ថា បុរស​ខ្លាំង​រុស្ស៊ី វ្ល៉ាឌីមៀរ​ ពូទីន និយាយ​ភាសា​អង់គ្លេស ស្រប​ពេល​ដែល​ទំនាក់ទំនង​រុស្ស៊ី និង​លោក​ខាង​លិច​មាន​ភាព​រកាំរកូស​សឹង​តែ​រក​ផ្លូវ​ដោះស្រាយ​មិន​ចេញ​។ យ៉ាងណាមិញ​ កាល​ពី​ឆ្នាំ២០១០ ប្រធានាធិបតី​​រុស្ស៊ី​រូប​នេះ បាន​ច្រៀង​ចម្រៀង​មួយ​ជា​ភាសា​អង់គ្លេស ដែល​មាន​ចំណង​ជើង​ថា «Blueberry Hill»។

បើ​តាម​សារព័ត៌មាន​ BBC លោក​បាន​ច្រៀង​នៅ​ក្នុង​កម្មវិធី​ប្រគំ​តន្រ្តី​សប្បុរសធម៌​មួយ​សម្រាប់​កុមារ នៅ​ខែ​ធ្នូ​ ឆ្នាំ២០១០។ នៅ​ពេល​នោះ​ មុន​នឹង​ច្រៀង​ លោក​បាន​លេង​ព្យាណូ ហើយ​បន្ត​មក​ក៏​បាន​បញ្ចេញ​សំនៀង​ជា​ភាសា​អង់គ្លេស អម​នឹង​តន្ត្រី​ចេហ្ស (Jazz) លេង​ដោយ​ក្រុម​តន្ត្រី​អាមេរិកាំង Maceo Parker។

ក្រោយ​ពី​ច្រៀង​បទ​ជា​ភាសា​អង់គ្លេស​នេះ​​ហើយ លោក​ក៏​បាន​ច្រៀង​បទ​រុស្ស៊ី​មួយ​ ដែល​មាន​ចំណង​ជើង​ថា «Grass by the Home»។

នៅ​កម្មវិធី​ប្រគំ​តន្ត្រី​នោះ​ដែរ ក៏​មាន​ការ​ចូល​រួម​ពី​សំណាក់​តារា​សម្ដែង​អាមេរិកាំង​ហូលីវូដ​ជា​ច្រើន​រូប​ ដោយ​ក្នុង​នោះ​រួម​មាន តារា​ជើង​ចាស់​ឈ្នះ​ពាន​អូស្កា ២ដង លោក Kevin Costner៕

ប្រិយមិត្ត​អាច​ស្ដាប់​សំនៀង​​លោកពូទីន តាម​វីដេអូ​ខាង​ក្រោម​នេះ៖

អត្ថបទ៖ សេរី មង្គល

មតិយោបល់