- 2024-07-25 11:09:56
- ព័ត៌មាន
មានដឹងទេ ប្រទេសតែមួយគត់នៅអាស៊ីអាគ្នេយ៍ ដែលមិនមានរូបិយប័ណ្ណជាតិ
- 2024-07-25 11:09:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានដឹងទេ ប្រទេសតែមួយគត់នៅអាស៊ីអាគ្នេយ៍ ដែលមិនមានរូបិយប័ណ្ណជាតិ
ចន្លោះមិនឃើញ
នៅតំបន់អាស៊ីអាគ្នេយ៍ មានតែមួយប្រទេសគត់ ដែលមិនមានរូបិយប័ណ្ណជាតិដោយខ្លួនឯង។ ប្រទេសនោះគឺ ប្រទេសទីម័រឡេស្តេ។
ប្រទេសនេះបានផ្ដាច់ចេញពីឥណ្ឌូនេស៊ីនៅឆ្នាំ១៩៩៩ ហើយបន្តស្ថិតក្រោមអាជ្ញាធរអង្គការសហប្រជាជាតិ មុននឹងទទួលបានឯករាជ្យជាផ្លូវការនៅឆ្នាំ២០០២។
ប្រទេសនេះបានដាក់ប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណផ្លូវការនៅឆ្នាំ២០០០ ក្រោមបទបញ្ញត្តិលេខ ២០០០/០៧ របស់រដ្ឋបាលអន្តរកាលអង្គការសហប្រជាជាតិប្រចាំទីម័រឡេស្តេ (UNTAET)។
យ៉ាងណាមិញ បើតាមខិត្តប័ណ្ណរបស់ UNTAET នៅក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ប្រទេសនេះនៅប្រើលុយឥណ្ឌូនេស៊ីរូពី លុយដុល្លារអូស្ត្រាលី លុយអេស្គូដូព័រទុយហ្គាល់ និងលុយបាតថៃ។
ក្រោយពីបានឯករាជ្យមក ប្រទេសនេះបន្តប្រើប្រាស់លុយដុល្លារអាមេរិក ដោយសារតែសេដ្ឋកិច្ចទីម័រនៅពឹងផ្អែកលើការលក់ប្រេង និងឧស្ម័នធម្មជាតិ។
យ៉ាងណាមិញ គេសង្កេតឃើញថា ប្រទេសនេះព្យាយាមបន្សាំនូវរូបិយប័ណ្ណជាតិផ្ទាល់ខ្លួនបន្តិចម្ដងៗតាមរយៈការចេញឱ្យប្រើប្រាស់កាក់សេនតាវ៉ូ (centavo) ដែលបង្កើតដំបូងនៅឆ្នាំ២០០៣។ យ៉ាងណាមិញ កាក់នេះដាក់ប្រើប្រាស់សម្រាប់តែជំនួសលុយក្រដាសតូចៗដូចជា ក្រដាសប្រាក់ ១ដុល្លារអាមេរិកប៉ុណ្ណោះ។
ក្រៅពីទីម័រក៏មានប្រទេសមួយចំនួនតូចទៀត ដែលប្រើប្រាស់រូបិយប័ណ្ណបរទេសផងដែរ។ ប្រទេសទាំងនោះច្រើនតែជាប្រទេសតូច និងមានសេដ្ឋកិច្ចក្មេងខ្ចី៕