- 2024-07-26 11:11:16
- ព័ត៌មាន
មានដឹងទេថា ស្ដេចអង់គ្លេសធ្លាប់ត្រូវបានបិតាព្រះអង្គបើកយន្តហោះជូនទៅរៀន
- 2024-07-26 11:11:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានដឹងទេថា ស្ដេចអង់គ្លេសធ្លាប់ត្រូវបានបិតាព្រះអង្គបើកយន្តហោះជូនទៅរៀន
ចន្លោះមិនឃើញ
ព្រះមហាក្សត្រអង់គ្លេសស្ដេច Charles ទី៣ ធ្លាប់ត្រូវបានបិតាព្រះអង្គគឺ ព្រះអង្គម្ចាស់ Philip ជិះយន្តហោះពីរាជធានីឡុងដុងជូនទៅសាលារៀនដែលមានទីតាំងនៅដែនដីស្កុតឡែន។
ព្រឹត្តិការណ៍នេះកើតឡើងនៅថ្ងៃទី១ ខែឧសភា ឆ្នាំ១៩៦២។ នៅពេលនោះដែរ ព្រះអង្គម្ចាស់ Philip បានបើកយន្តហោះរបស់កងទ័ពអាកាសភូមិន្ទអង់គ្លេស Lossiemouth ជូនបុត្រារបស់ព្រះអង្គ ដែលជាស្ដេចអង់គ្លេសនាពេលបច្ចុប្បន្ន ពីរាជធានីឡុងដុងទៅកាន់សាលា Gordonstoun នៅស្កុតឡែន។
ស្ដេច Charles ទី៣ យាងទៅរៀនសាលារៀននៅស្កុតឡែននេះក្នុងអាយុ ១៣ព្រះវស្សា។ សាលានេះគឺជាប្រភេទសាលាទទួលក្មេងឱ្យរៀន និងស្នាក់នៅក្នុងសាលា ដោយទទួលក្មេងពីអាយុ ៤ឆ្នាំ ដល់១៨ឆ្នាំ។ សាលានេះក៏ជាសាលារបស់ព្រះអង្គម្ចាស់ Philip កាលពីក្មេងផងដែរ៕
ខាងក្រោមនេះជាវីដេអូដែលព្រះអង្គម្ចាស់ Philip ជិះយន្តហោះដឹកបុត្រារបស់ខ្លួនទៅរៀន៖