- 2024-07-31 11:24:34
- ព័ត៌មាន
ត្រាំធ្លាប់ជួយជាថវិកាដល់យុទ្ធនាការបោះឆ្នោតរបស់ហារីសកាលពីអតីតកាល
- 2024-07-31 11:24:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រាំធ្លាប់ជួយជាថវិកាដល់យុទ្ធនាការបោះឆ្នោតរបស់ហារីសកាលពីអតីតកាល
ចន្លោះមិនឃើញ
ស្របពេលដែល អ្នកស្រី កាម៉ាឡា ហារីស បានក្លាយជាបេក្ខភាពប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យនាពេលថ្មីៗនេះ មានព័ត៌មានមួយចំនួនចុះផ្សាយថា លោក ដូណាល់ ត្រាំ បានធ្លាប់បរិច្ចាគថវិកាមួយចំនួនទៅកាន់យុទ្ធនាការបោះឆ្នោតរបស់អ្នកស្រីកាលពីអតីតកាល។
ព័ត៌មាននៅលើបណ្ដាញសង្គមបានឱ្យដឹងថា លោក ត្រាំ ធ្លាប់ស៊ីញ៉េសែក ៥ពាន់ដុល្លារឱ្យយុទ្ធនាការនៃការបោះឆ្នោតរបស់អ្នកស្រីហារីស កាលពីឆ្នាំ២០១១ នៅពេលដែលអ្នកស្រីទើបតែជាប់ឆ្នោតជាជាអគ្គរដ្ឋអាជ្ញារដ្ឋកាលីហ្វ័រញ៉ា។ បន្តមកទៀត នៅឆ្នាំ២០១៣ មួយឆ្នាំមុននឹងការបោះឆ្នោតជ្រើសរើសអគ្គរដ្ឋអាជ្ញា លោកត្រាំ បានជូនអ្នកស្រី ហារីស ១ពាន់ដុល្លារបន្ថែមទៀត។
ជាមួយគ្នានេះដែរ កំណត់ត្រាមួយចំនួនបានឱ្យដឹងថា កូនស្រីរបស់លោកត្រាំ អ្នកស្រី អ៊ីវ៉ាន់កា ត្រាំ បានបរិច្ចាគ ២ពាន់ដុល្លារនៅឆ្នាំ២០១៤ ទៅកាន់អ្នកស្រី ហារីស នៅពេលដែលអ្នកស្រីឈរឈ្មោះនៃការបោះឆ្នោតអគ្គរដ្ឋអាជ្ញាជាថ្មីនៅរដ្ឋកាលីហ្វ័រញ៉ា។
អ្នកស្រី ហារីស ធ្វើអគ្គរដ្ឋអាជ្ញានៅរដ្ឋកាលីបាន ២អាណត្តិ មុននឹងឡើងធ្វើជាសមាជិកព្រឹទ្ធសភា។
កន្លងមក ពីឆ្នាំ១៩៨៩ ដល់ឆ្នាំ២០១៥ លោក ដូណាល់ ត្រាំ បានបរិច្ចាគនយោបាយសរុប ១,៨លានដុល្លារ ដោយលោកបរិច្ចាគទាំងខាងគណបក្សសាធារណដ្ឋ និងគណបក្សប្រជាធិបតេយ្យ។ នៅមុនឆ្នាំ២០១១ លោកបានបរិច្ចាគឱ្យគណបក្សសាធារណរដ្ឋច្រើនជាង៕