• 2024-08-06 11:46:48
  • ព័ត៌មាន

មកដឹងពីសម្បត្តិ​បេតិកភណ្ឌ​ពិភពលោក នៅ​អាស៊ីអាគ្នេយ៍

  • 2024-08-06 11:46:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​អាស៊ីអាគ្នេយ៍​មាន​ប្រទេស​ចំនួន​៩ ដែល​បាន​ជាប់​ស្ថិតក្នុង​បញ្ជី​ប្រទេស​ ដែល​មាន​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ UNESCO បើ​គិត​តែ​ពី​សម្បត្តិ​បេតិកភណ្ឌ​រូបិយ​ ដោយ​នៅ​ក្នុង​នោះ​ក៏​មាន​ប្រទេស​កម្ពុជា​ផង​ដែរ​។

នៅ​ក្នុង​បញ្ជី​មួយ​នេះ​ប្រទេស​ឥណ្ឌូណេស៊ី​បាន​ឈាន​មុខ​គេ​ដោយ​មាន​ សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ UNESCO រូបិយ​ ១០កន្លែង​ ប្រទេស​វៀតណាម​មាន​ ៨កន្លែង​ ប្រទេស​ថៃ​មាន​៨កន្លែង​ ប្រទេស​ហ្វីលីពីន​ ៦កន្លែង​ ប្រទេស​ម៉ាឡេស៊ី​ ៥កន្លែង​ ប្រទេស​កម្ពុជា​ ៤កន្លែង​ ប្រទេស​ឡាវ​ ៣កន្លែង​ ប្រទេស​មីយ៉ាន់ម៉ា​ ២កន្លែង​ និង​សិង្ហបុរី​ ១កន្លែង​។

នៅ​ក្នុង​ចំណោម​បញ្ជី​ប្រទេស​ទាំង​នេះ​នៅ​ក្នុង​នោះ​កម្ពុជា​មាន​ ៤កន្លែង​ ដោយ​នៅ​ក្នុង​នោះ​រួម​មាន​៖

១. តំបន់​អង្គរវត្ត៖ ចុះក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅថ្ងៃ​ទី១៤ ខែធ្នូ ឆ្នាំ​១៩៩២។

២. ប្រាសាទ​ព្រះវិហារ៖ ចុះក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅថ្ងៃ​ទី៧ ខែ​កក្កដា ឆ្នាំ​២០០៨។

៣. ប្រាសាទ​សំបូរ​ព្រៃគុក​៖ ចុះក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅថ្ងៃទី​០៨​ ខែ​កក្កដា ឆ្នាំ​២០១៧។ ការ​សម្រេច​នេះ​ធ្វើ​ឡើង នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈ​កម្មា​ធិការបេតិក​ភណ្ឌ​ពិភព​លោក​លើក​ទី ៤១ នៅ​ទី​ក្រុង Krakow ប្រទេស​ប៉ូឡូញ។

៤. ប្រាសាទ​កោះកេរ្តិ៍​៖ ចុះក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅ​ថ្ងៃទី​១៧​ ខែ​កញ្ញា​ ឆ្នាំ​២០២៣៕

ប្រភព៖ SEA Infographics

អត្ថបទ៖ សេរី មង្គល

មតិយោបល់