- 2024-08-08 13:18:46
- ព័ត៌មាន
ភាពយន្ត«ការណាត់ជួបជាមួយប៉ុល ពត» ត្រូវបានចាក់បញ្ចាំងនៅកម្ពុជាហើយ
- 2024-08-08 13:18:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភាពយន្ត«ការណាត់ជួបជាមួយប៉ុល ពត» ត្រូវបានចាក់បញ្ចាំងនៅកម្ពុជាហើយ
ចន្លោះមិនឃើញ
ភាពយន្តក្រោមចំណងជើងថា «ការណាត់ជួបជាមួយប៉ុល ពត» គឺជាស្នាដៃភាពយន្តថ្មីចុងក្រោយរបស់លោក រិទ្ធី ប៉ាន់។ ភាពយន្តនេះនឹងត្រូវបានចាក់បញ្ចាំងជាផ្លូវការនៅកម្ពុជាចាប់ពីថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២៤ តទៅ។
ខ្សែភាពយន្តនេះដកស្រង់មួយផ្នែកពីសៀវភៅ «When The War Was Over» ដោយអ្នកកាសែតល្បីឈ្មោះ Elizabeth Baker។ រឿងនេះរៀបរាប់ពីដំណើរទស្សនកិច្ចរបស់អ្នកកាសែតបារាំងបីនាក់ ដែលត្រូវបានខ្មែរក្រហមអញ្ជើញឱ្យធ្វើបទសម្ភាសន៍ផ្តាច់មុខជាមួយមេដឹកនាំរបស់ខ្លួនគឺលោក ប៉ុល ពត នាឆ្នាំ ១៩៧៨ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ អ្វីដែលរបបខ្មែរក្រហមផ្សព្វផ្សាយទៅពិភពខាងក្រៅហាក់បីដូចជាល្អណាស់ ក៏ប៉ុន្តែអ្វីៗខុសពីការពិត។ ខ្មែរក្រហមនាពេលនោះ កំពុងតែទន់ខ្សោយ ដោយមានសត្រូវទាំងក្នុងប្រទេស និងក្រៅប្រទេស។ ពួកខ្មែរក្រហមត្រូវការរកអ្នកទទួលខុសត្រូវចំពោះរាល់បញ្ហាដែលខ្លួនជួបប្រទះ ហើយក៏បានបើកយុទ្ធនាការប្រល័យពូជសាសន៍ទៅលើជាតិសាសន៍ឯង។ ដំណើរទស្សនកិច្ចរបស់អ្នកកាសែតទាំងបីរូបនោះ បានប្រែក្លាយពីរឿងសប្បាយរីករាយ ទៅជាសុបិន្តអាក្រក់។
មុនចាក់បញ្ចាំងនៅកម្ពុជា ភាពយន្តមួយនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងនៅបណ្ដារោងភាពយន្តបារាំង ព្រមទាំងក្នុងព្រឹត្តិការណ៍ភាពយន្តអន្តរជាតិ Cannes។
ភាពយន្តរបស់លោក រិទ្ធី ប៉ាន់ មួយនេះ ត្រូវបានផលិតដោយផលិតកម្ម CDP (ប្រទេសបារាំង) និងក្រុមហ៊ុនអនុភាព (កម្ពុជា) ហើយទទួលបានការគាំទ្រពីក្រុមហ៊ុន Q.L. GROUP ធនាគារវីង ក្រុមហ៊ុន VATTANAC BREWERY, និងក្រុមហ៊ុនទឹកបរិសុទ្ធគូលែន។
ខ្សែភាពយន្តនេះត្រូវបានចាក់បញ្ចាំងជាលើកដំបូង និងចែកចាយនៅក្នុងប្រទេសកម្ពុជា ដោយមានការគាំទ្រពីមជ្ឈមណ្ឌលសោតទស្សន៍បុប្ផាណា មហោស្រពភាពយន្តអន្តរជាតិកម្ពុជា (CIFF) WESTEC MEDIA រោងភាពយន្ត LEGEND CINEMA រោងភាពយន្ត MAJOR CINEPLEX និងរោងភាពយន្ត FABLE CINEMA ។
ភាពយន្តនេះត្រូវបានចាក់បញ្ចាំងនៅទីក្រុងភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ ជាមួយតម្លៃសំបុត្រពិសេស ២ ដុល្លារក្នុងមួយនាក់។
សូមចូលរួមទស្សនាភាពយន្តបែបប្រវត្តិសាស្ត្រមួយនេះឲ្យបានច្រើនកុះករទាំងអស់គ្នា៕