• 2024-09-02 11:07:44
  • ព័ត៌មាន

រដ្ឋាភិបាល​ជប៉ុន​ជំរុញ​ប្រជាជន​ខ្លួន​ធ្វើការ ៤ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍

  • 2024-09-02 11:07:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​ជប៉ុន​ជំរុញ​ឲ្យ​ប្រជាជន​ខ្លួន​ធ្វើការ ៤ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍។ ការ​ជំរុញ​នេះ​ធ្វើ​ឡើង​តាម​រយៈ​យុទ្ធនាការ «កំណែទម្រង់​របៀប​ធ្វើការ» ​របស់​ក្រសួង​សុខាភិបាល ការងារ និង​សុខមាលភាព​សង្គម​ជប៉ុន​កាល​ពី​ពេល​ថ្មី​ៗ​នេះ។

តាម​ពិត​ទៅ​ ជប៉ុន​បាន​ដាក់​ចេញ​នូវ​សំណើ​នេះ​តាំង​ពី​ឆ្នាំ២០២១មក​ម្ល៉េះ ដោយ​សម្លឹង​ឃើញ​ថា ប្រជាជន​របស់​ខ្លួន​ខំ​ប្រឹង​ធ្វើ​ការ​ពេក​ តាំង​ពី​សង្គ្រាម​លោក​លើក​ទី២ បាន​បញ្ចប់​ទៅ។

ការ​ខិតខំធ្វើការ​ខ្លាំង​ពេក​​ធ្វើ​ឲ្យ​ប្រជាជន​ជប៉ុន​មួយ​ចំនួន​មិន​ចាប់​អារម្មណ៍​រឿង​ផ្ទាល់​ខ្លួន​ផ្សេងៗ​ទៀត​ដូច​ជា​ រឿង​គ្រួសារ និង​ការ​កម្សាន្ត​សប្បាយ​ផ្សេងៗ។

បើ​យោង​តាម​របាយការណ៍​របស់​រដ្ឋាភិបាល​ជប៉ុន ប្រជាជន​ជប៉ុន​បាន​ទទួល​មរណភាព​ពី​ការ​ធ្វើ​ការ​ជ្រុល​ហួសហេតុ​យ៉ាង​តិច ៥៤ករណី ដែល​រាប់បញ្ចូល​ទាំង​ការ​គាំងបេះដូង​ក្នុង​ពេល​ធ្វើការងារ។

ទោះ​បី​ជា​ជប៉ុន​ធ្វើ​យុទ្ធនាការ​កាត់បន្ថយ​ម៉ោង​ការងារ​រាប់​ឆ្នាំ​ក្ដី យុទ្ធនាការ​នេះ​នៅ​មិន​ទាន់​ទទួល​បាន​ភាព​ជោគជ័យ​ប៉ុន្មាន​នោះ​ទេ ដោយហេតុ​ថា ប្រជាជន​ជប៉ុន​នៅ​តែ​ប្រឹង​ធ្វើ​ការ​ត​ទៀត បើ​ទោះ​ជា​ធ្វើ​លើស​ម៉ោង និង​មិន​ទទួល​បាន​ប្រាក់​កម្រៃ​ក្ដី។ តាំង​ពី​ឆ្នាំ២០២១មក មាន​តែ​ ក្រុមហ៊ុន​ចំនួន ៨% ទេ ដែល​ឱ្យ​បុគ្គលិក​ឈប់ ៣ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍៕

ប្រភព៖ CNBC អត្ថបទ៖ សេរី មង្គល

មតិយោបល់