- 2024-09-03 11:11:08
- ព័ត៌មាន
ត្រីបាឡែនចារកម្មមួយ ត្រូវបានរកឃើញស្លាប់នៅន័រវែស
- 2024-09-03 11:11:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រីបាឡែនចារកម្មមួយ ត្រូវបានរកឃើញស្លាប់នៅន័រវែស
ចន្លោះមិនឃើញ
ត្រីបាឡែនបេលូហ្គា ដែលជាត្រីបាឡែនគេចោទថាធ្វើចារកម្មឱ្យរុស្ស៊ី ត្រូវបានរកឃើញស្លាប់នៅសមុទ្រន័រវែស។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបារាំង AFP។
ត្រីបាឡែននេះមានឈ្មោះថា វ៉ាឡឌីមៀរ (Hvaldimir) ត្រូវបានគេរកឃើញនៅឆ្នាំ២០១៩ ដោយភ្ជាប់ជាមួយនឹងកាមេរ៉ាហ្គោប្រូមួយ ដែលសរសេរថា «ឧបករណ៍នៃស៊ែនភីធឺស្បឺហ្គ (St Petersburg)»។ ការរកឃើញនេះ ត្រូវបានគេដាក់ការសង្ស័យថា ត្រីនេះត្រូវបានគេប្រើឱ្យមកធ្វើចារកម្មនៅន័រវែស។
ត្រីបាឡែននេះត្រូវបានអង្គការ Marine Mind ដែលជាអង្គការតាមដានសកម្មភាពរបស់ត្រីនេះ រកឃើញស្លាប់កាលពីចុងសប្ដាហ៍កន្លងទៅ។ សាកសពរបស់ត្រីបាឡែននេះត្រូវបានគេយកទៅដាក់នៅកន្លែងត្រជាក់ និងត្រួតពិនិត្យបន្ត ស្របពេលដែលមូលហេតុនៃការស្លាប់របស់ត្រីនេះ នៅមិនទាន់ដឹងនៅឡើយនោះទេ។
ត្រីនេះបាត់បង់ជីវិតនៅអាយុ ១៥ឆ្នាំ ខណៈអាយុត្រីបាឡែនប្រភេទនេះអាចរស់ដល់ ៦០ឆ្នាំឯណោះ។ កាលពីឆ្នាំ២០១៩កន្លងទៅ ខាងចារកម្មន័រវែសបានស៊ើបអង្កេត ហើយសន្មតថា ត្រីបាឡែនបេលូហ្គានេះជាអ្នកយកការណ៍ ដែលបង្វឹកដោយរុស្ស៊ី។ ត្រីនេះត្រូវបានគេរកឃើញនៅចម្ងាយ ៤១៥គីឡូម៉ែត្រពីកន្លែង ដែលនាវារបស់រុស្ស៊ីឈរជើង។
យ៉ាងណាមិញ ខាងរុស្ស៊ីនៅមិនទាន់ឆ្លើយតបពាក់ព័ន្ធនឹងការចោទប្រកាន់នេះឡើយ៕