- 2024-09-05 10:50:51
- ព័ត៌មាន
ចិនព្រមានសិស្សនិស្សិតរបស់ខ្លួនពី «អន្ទាក់ស្នេហា» ដែលអាចជាចំណីចារកម្មបរទេសដោយមិនដឹងខ្លួន
- 2024-09-05 10:50:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិនព្រមានសិស្សនិស្សិតរបស់ខ្លួនពី «អន្ទាក់ស្នេហា» ដែលអាចជាចំណីចារកម្មបរទេសដោយមិនដឹងខ្លួន
ចន្លោះមិនឃើញ
ចិនព្រមានសិស្សនិស្សិតរបស់ខ្លួនពី «អន្ទាក់ស្នេហា» ដែលអាចក្លាយជាចារកម្មឱ្យបរទេសដោយមិនដឹងខ្លួន។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងសន្តិសុខរដ្ឋចិន (MSS) កាលពីថ្ងៃពុធកន្លងទៅ។
ទីក្រុងប៉េកាំងបានបង្កើនការផ្សព្វផ្សាយរឿងនេះដល់សិស្សនិស្សិតក្មេងៗរបស់ខ្លួន កុំឱ្យចាញ់បោកការលួងលោម និងបោកបញ្ឆោត របស់ចារបុរស ឬ បារនារីបរទេស ដែលធ្វើសកម្មភាពចារកិច្ចនៅស្រុកចិន។
ក្រសួងសន្តិសុខរដ្ឋចិនបានចោទថា ប្រទេសធំៗមួយចំនួនបានដាក់ចេញនូវយុទ្ធសាស្ត្រ «អន្ទាក់ស្នេហា» ដោយចារបុរស ឬ ចារនារី មានភិនភាគជា «ប្រុសសង្ហារ» ឬ «ស្រីស្អាត» ក្លែងខ្លួនជាអ្នកសិក្សាស្រាវជ្រាវតាមសាកលវិទ្យាល័យ ដើម្បីលួងលោមសិស្ស និស្សិតមួយចំនួន ដើម្បីយក «ទិន្ន័យវិទ្យាសាស្ត្រសម្ងាត់និងសំខាន់សម្រាប់ចិន»។
ប្រភពខាងលើបានបន្ថែមថា ក្រុមចារកម្មបរទេសខាងលើនេះដាក់គោលដៅលើសិស្ស ឬ និស្សិតណា ដែលមានបញ្ហាលុយកាក់។
យ៉ាងណាមិញ ក្រសួងនេះមិនបញ្ចេញឈ្មោះឱ្យចំៗថា ប្រទេសណាទេ ដែលពាក់ព័ន្ធនឹងរឿងនេះ។
ចាប់តាំងពីការប្រកួតប្រជែងរវាងអាមេរិក និងចិនកាន់តែខ្លាំងឡើងៗ មហាអំណាចទាំងពីរតែងតែចោទគ្នាទៅវិញទៅមកលើរឿងឈ្លបយកការណ៍ប្រទេសរបស់ខ្លួនទៅវិញទៅមក៕