- 2024-09-06 12:46:34
- ព័ត៌មាន
សិង្ហបុរីគ្រោងប្រើប្រាស់ AI ដើម្បីឲ្យផ្សិតធូរថ្លៃ និងទិន្នផលខ្ពស់
- 2024-09-06 12:46:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សិង្ហបុរីគ្រោងប្រើប្រាស់ AI ដើម្បីឲ្យផ្សិតធូរថ្លៃ និងទិន្នផលខ្ពស់
ចន្លោះមិនឃើញ
សិង្ហបុរីកំពុងទទួលការពេញនិយមក្នុងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីអភិវឌ្ឍន៍កសិដ្ឋានផលិតផ្សិត ដែលនឹងជួយបង្កើនប្រសិទ្ធភាពនិងកាត់បន្ថយតម្លៃផលិតកម្ម។
បច្ចុប្បន្នផ្សិតមួយគីឡូក្នុងសិង្ហបុរីមានតម្លៃប្រហែល ១០ ដុល្លារសហរដ្ឋអាមេរិក។ ប៉ុន្តែដោយការប្រើប្រាស់ AI នៅក្នុងកសិដ្ឋានផលិតផ្សិតអាចធ្វើឲ្យតម្លៃផ្សិតធ្លាក់ចុះ ៥ ឬ ៦ ដុល្លារអាមេរិកក្នុងទីផ្សារ។
កសិដ្ឋានផលិតផ្សិតដែលប្រើប្រាស់ AI គឺក្រុមហ៊ុន Finc Bio-Tech Mushroom ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ ប្រទេសចិន ដែលមានកន្លែងដាំផ្សិតមានទំហំ ៣ ដងនៃទីលានបាល់ទាត់។
Finc Bio-Tech Mushroom មានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការផលិតផ្សិតនៅក្នុងរោងចក្រ។ ក្រុមហ៊ុននេះអះអាងថាអាចផលិតផ្សិតបាន ២៦០ តោនក្នុងមួយថ្ងៃ ដោយប្រើប្រាស់បច្ចេកវិទ្យា AI សម្រាប់តម្រូវការក្នុងស្រុក និងពិភពលោក។
ក្រុមហ៊ុនចិននេះគ្រោងនឹងនាំបច្ចេកវិទ្យាផលិតផ្សិតមកកាន់សិង្ហបុរីព្រោះតែបច្ចុប្បន្នមានកសិដ្ឋានផលិតផ្សិតតែ ៧ កន្លែងតែប៉ុណ្ណោះនៅស៊ីន្ហបុរី។
បច្ចេកវិទ្យា AI នេះត្រូវបានគេរំពឹងថាអាចធ្វើឲ្យការផលិតផ្សិតមានប្រសិទ្ធភាពខ្ពស់ ដោយមានប្រព័ន្ធតាមដានការលូតលាស់ និងការប៉ាន់ប្រមាណទិន្នផលពីមួយថ្ងៃទៅមួយថ្ងៃ។
ប្រសិន AI មានដំណើរការខ្លាំងនៅសិង្ហបុរី ផលិតកម្មផ្សិតអាចកើនឡើង ៥០ ភាគរយ ដែលអាចធ្វើឲ្យសិង្ហបុរីផលិតផ្សិតបាន ២ ៥០០ តោនក្នុងមួយឆ្នាំ។
ក្រៅពីការផលិតផ្សិត ក្រុមហ៊ុនចិននេះក៏មានផែនការពង្រីកដំណើរការទៅលើបន្លែបៃតងផ្សេងៗនៅសិង្ហបុរីផងដែរ៕