- 2024-09-10 13:23:02
- ព័ត៌មាន
មានដឹងទេថា ប្រទេសឯករាជ្យចំនួន ៥នេះអត់មានព្រលានយន្តហោះផ្ទាល់ខ្លួនទេ
- 2024-09-10 13:23:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានដឹងទេថា ប្រទេសឯករាជ្យចំនួន ៥នេះអត់មានព្រលានយន្តហោះផ្ទាល់ខ្លួនទេ
ចន្លោះមិនឃើញ
ក្នុងពេលបច្ចុប្បន្ននេះ ផ្លូវអាកាសមានភាពពេញនិយមក្នុងការប្រើប្រាស់ច្រើនចំពោះការធ្វើដំណើរពីប្រទេសមួយ ទៅ ប្រទេសមួយទៀត ឬ ពីតំបន់មួយ ទៅ តំបន់មួយទៀត។ ហេតុនេះហើយទើបប្រទេសភាគច្រើនមិនថាធំក្ដី តូចក្ដី សុទ្ធតែមានអាកាសយានដ្ឋានផ្ទាល់ខ្លួនដើម្បីមានភាពងាយស្រួលក្នុងការចុះយន្តហោះផ្សេងៗ។ យ៉ាងណាមិញមានតែប្រទេសទាំង ៥នេះដែលមិនមានអាកាសយានដ្ឋានផ្ទាល់ខ្លួន និង ពឹងអាស្រ័យលើប្រទេសជិតខាង។ ប្រទេសទាំង៥នោះមានដូចជា៖
១. បុរីវ៉ាទីកង់៖ ដោយសារតែមានទំហំតូចជាងគេលើពិភពលោក និង មានចំនួនប្រជាជនតិច ទើបបណ្ដាលឲ្យវ៉ាទីកង់មិនមានអាកាសយានដ្ឋានផ្ទាល់ខ្លួន និងពឹងផ្អែកលើអាកាសយានដ្ឋានរដ្ឋធានីរ៉ូម របស់អ៊ីតាលីសម្រាប់ការធ្វើដំណើរតាមជើងអាកាស។
២. ប្រទេសសាន់ម៉ារីណូ (San Marino)៖ មិនខុសពីវ៉ាទីកង់ដែរ ប្រទេសមានទំហំតូចលេខ ៥នេះ ពឹងផ្អែកលើអាកាសយានដ្ឋានអន្តរជាតិ Federico Fellini របស់អ៊ីតាលី។
៣. ប្រទេសម៉ូណាកូ៖ ប្រទេសក្បែរបារាំងមួយនេះ បានពឹងផ្អែកលើអាកាសយានដ្ឋានក្រុង Nice របស់បារាំង។
៤. ប្រទេស Liechtenstein៖ ប្រទេសមួយនេះ អាចទៅដល់តាមរយៈផ្លូវអាកាសបានតាមរយៈការឆ្លងកាត់អាកាសយានដ្ឋានប្រទេសស្វីស។
៥. ប្រទេសអង់ដូរ៉ា៖ ដោយសារតែស្ថិតតាមបណ្ដោយជួរភ្នំ ទើបប្រទេសនេះមានឧបសគ្គក្នុងការកសាងអាកាសយានដ្ឋានផ្ទាល់ខ្លួន ហើយសព្វថ្ងៃយើងអាចឆ្លងចូលប្រទេសនេះ តាមរយៈអាកាសយានដ្ឋានរបស់អេស្ប៉ាញ និង បារាំង៕