- 2024-09-12 11:10:21
- ព័ត៌មាន
អូស្ត្រាលីគ្រោងហាមប្រាមក្មេងក្រោម ១៦ឆ្នាំប្រើប្រាស់បណ្ដាញ TikTok
- 2024-09-12 11:10:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អូស្ត្រាលីគ្រោងហាមប្រាមក្មេងក្រោម ១៦ឆ្នាំប្រើប្រាស់បណ្ដាញ TikTok
ចន្លោះមិនឃើញ
អូស្ត្រាលីគ្រោងនឹងហាមប្រាមក្មេងក្រោមអាយុ ១៦ឆ្នាំប្រើប្រាស់បណ្ដាញសង្គម TikTok។ នេះបើតាមការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីអូស្ត្រាលីអង់តូនី អាល់បានីស៊ី (Anthony Albanese) នៅក្នុងសប្ដាហ៍នេះ។
លោកអាល់បានីស៊ី បានលើកឡើងថា រដ្ឋាភិបាលរបស់លោកនឹងដាក់ប្រព័ន្ធបញ្ជាក់អាយុបែបសាកល្បងនៅប៉ុន្មានខែខាងមុខនេះ មុនពេលនឹងប្រទេសមួយនេះដាក់ច្បាប់ចេញកំណត់អាយុក្មេងមិនឱ្យប្រើប្រាស់បណ្ដាញសង្គមនេះជាផ្លូវការតែម្ដង។
លោកនាយកអូស្ត្រាលីរូបនេះបាននិយាយថា៖ «ឪពុកម្ដាយក្មេងៗព្រួយបារម្ភយ៉ាងក្រៃលែង ដោយចង់ឱ្យកូនៗដកភ្នែកចេញពីទូរស័ព្ទ ហើយមករត់លេងនៅវាលស្មៅវិញ»។
ចំណាត់ការនេះទទួលបានការគាំទ្រពីសំណាក់ភាគីគណបក្សនយោបាយនានានៅក្នុងសភា ដោយបូកទាំងគណបក្សជំទាស់អូស្ត្រាលីទៀតផង។
មកទល់ពេលនេះ រដ្ឋាភិបាលរបស់លោកអាល់បានីស៊ីកំពុងតែពិចារណាកំណត់អាយុទាបបំផុតពីចន្លោះ ១៤ឆ្នាំ ទៅ ១៦ឆ្នាំ ដោយក្មេងក្រោមពីអាយុកំណត់នេះនឹងអាចហាមមិនឱ្យលេងបណ្ដាញសង្គមមួយចំនួនរួមបញ្ចូលទាំងបណ្ដាញ TikTok៕