- 2024-09-16 12:11:36
- ព័ត៌មាន
កូរ៉េខាងជើងគ្រោងដាក់ប្រទេសមួយជាសត្រូវចម្បងក្នុងរដ្ឋធម្មនុញ្ញ
- 2024-09-16 12:11:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូរ៉េខាងជើងគ្រោងដាក់ប្រទេសមួយជាសត្រូវចម្បងក្នុងរដ្ឋធម្មនុញ្ញ
ចន្លោះមិនឃើញ
សភាកូរ៉េខាងជើងនឹងគ្រោងជួបប្រជុំគ្នានៅថ្ងៃទី៧ ខែតុលា ដើម្បីពិភាក្សាលើកិច្ចការពាក់ព័ន្ធនឹងវិសោធនកម្មរដ្ឋធម្មនុញ្ញ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋប្រទេសនេះនៅក្នុងថ្ងៃច័ន្ទនេះ។
សភាជាន់ខ្ពស់ប្រជាជនកូរ៉េខាងជើងជួបប្រជុំចុងក្រោយកាលពីខែមករាកន្លងទៅ។ នៅក្នុងកិច្ចប្រជុំសភានោះដែរ លោក គីម ជុងអ៊ុន ដែលជាមេដឹកនាំជាន់ខ្ពស់របស់កូរ៉េខាងជើងបានអំពាវនាវឱ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដោយដាក់បញ្ជាក់ច្បាស់ៗថា កូរ៉េខាងត្បូងជា «សត្រូវចម្បង»។
បន្ថែមពីនេះទៅទៀត នៅក្នុងកិច្ចប្រជុំសភាកាលពីដើមឆ្នាំ២០២៤នេះ លោក គីម ជុងអ៊ុន បានបន្តថា ការរួបរួមគ្នារវាងកូរ៉េទាំងពីរនឹងមិនអាចទៅរួចឡើយ។
ក្រៅពីរឿងកែប្រែពាក្យពេចន៍បន្តិចបន្តួចនៅរដ្ឋធម្មនុញ្ញ សភាកូរ៉េខាងជើងនឹងពិភាក្សាលើច្បាប់ពាក់ព័ន្ធនឹងឧស្សាហកម្មធុនស្រាល និងការត្រួតពិនិត្យគុណភាពផលិតកម្ម។
សូមជម្រាបផងដែរ សភាកូរ៉េខាងជើងកម្រជួបគ្នាញឹកញាប់ណាស់ ដោយកិច្ចប្រជុំភាគច្រើនគឺអនុម័តលើសេចក្ដីសម្រេចចិត្តនានារបស់គណបក្សពលករកូរ៉េ ដែលជាគណបក្សកាន់អំណាចនៅកូរ៉េខាងជើង៕