- 2024-09-18 12:24:27
- ព័ត៌មាន
នៅលើពិភពលោក មានតែប្រទេសនេះទេ ដែលមានរដ្ឋធានីដល់ទៅ៣
- 2024-09-18 12:24:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅលើពិភពលោក មានតែប្រទេសនេះទេ ដែលមានរដ្ឋធានីដល់ទៅ៣
ចន្លោះមិនឃើញ
ប្រទេសភាគច្រើនមានរដ្ឋធានី ឬរាជធានីតែមួយគត់ ដែលជាទីក្រុងស្នូលសម្រាប់សកម្មភាពរបស់រដ្ឋនិងពាណិជ្ជកម្ម។ យ៉ាងណាមិញ ប្រទេសមួយចំនួនមានរដ្ឋធានី ឬរាជធានីច្រើនជាងមួយ។
ចំពោះប្រទេសអាហ្វ្រិកខាងត្បូងវិញមានរដ្ឋធានីដល់ទៅ៣ ដែលរដ្ឋធានីនីមួយៗមានតួនាទីខុសៗគ្នា។រដ្ឋធានីទាំងនោះមានដូចជា៖
Cape Town៖ ជាទីតាំងរបស់សភាជាតិនៃអាហ្វ្រិកខាងត្បូង។ ទីក្រុងនេះកើតឡើងនៅសតវត្សទី១៦ ដែលជាទីក្រុងកំពង់ផែ។
Pretoria៖ ជាទីតាំងរបស់អំណាចនីតិប្រតិបត្តិ ដែលមានអគារគណៈរដ្ឋមន្ត្រីជាដើម។ ទីក្រុងនេះត្រូវបានបង្កើតឡើងនៅឆ្នាំ១៨៦០ ព្រមទាំងធ្លាប់មានប្រវត្តិជាទីក្រុងរដ្ឋបាលនៃសហព័ន្ធអាហ្វ្រិកខាងត្បូង (អតីតដែនដីអាណានិគមអង់គ្លេស)។
Bloemfontein៖ ជាទីតាំងនៃអំណាចតុលាការ។ទីក្រុងនេះបង្កើតឡើងនៅឆ្នាំ១៨៤៦សម្រាប់ធ្វើជាបន្ទាយរបស់ពួកអង់គ្លេស៕