- 2024-09-19 12:32:18
- ព័ត៌មាន
ខ្ពស់ៗណាស់! មកស្គាល់ទឹកធ្លាក់ទាំង ១០ដែលមានកម្ពស់ខ្ពស់ជាងគេលើពិភពលោក
- 2024-09-19 12:32:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្ពស់ៗណាស់! មកស្គាល់ទឹកធ្លាក់ទាំង ១០ដែលមានកម្ពស់ខ្ពស់ជាងគេលើពិភពលោក
ចន្លោះមិនឃើញ
ទឹកធ្លាក់គឺជាទីទេសចរណ៍ធម្មជាតិមួយប្រភេទដ៏មានប្រជាប្រិយភាព។ ទឹកធ្លាក់នីមួយៗមានលក្ខណៈពិសេសខុសៗគ្នា អាស្រ័យលើកម្ពស់ ប្រភេទទឹកធ្លាក់ និងសម្រស់ជាដើម។ កម្ពស់គឺជាកត្តាសំខាន់មួយកំណត់ភាពទាក់ទាញរបស់ទឹកធ្លាក់។
ខាងក្រោម ជាទឹកធ្លាក់ទាំង ១០ដែលមានកម្ពស់ខ្ពស់ជាងគេលើពិភពលោក៖
១. ទឹកធ្លាក់ Angel ៖ ជាទឹកធ្លាក់ស្ថិតក្នុងប្រទេសវេណេហ្ស៊ុយអេឡា ដែលមានកម្ពស់ជាង ៩៧៩ម៉ែត្រ ។
២. ទឹកធ្លាក់ Tugela ៖ ជាទឹកធ្លាក់ស្ថិតក្នុងប្រទេសអាហ្វ្រិកខាងត្បូង ដែលមានកម្ពស់ជាង ៩៤៧ម៉ែត្រ ។
៣. ទឹកធ្លាក់ Tres Hermanas ៖ ជាទឹកធ្លាក់ស្ថិតក្នុងប្រទេសប៉េរូ ដែលមានកម្ពស់ជាង ៩១៤ម៉ែត្រ ។
៤. ទឹកធ្លាក់ Olo'Upena ៖ ជាទឹកធ្លាក់ស្ថិតក្នុងសហរដ្ឋអាមេរិក ដែលមានកម្ពស់ជាង ៩០០ម៉ែត្រ ។
៥. ទឹកធ្លាក់ Yumbilla ៖ ជាទឹកធ្លាក់ស្ថិតក្នុងប្រទេសប៉េរូ ដែលមានកម្ពស់ជាង ៨៩៦ម៉ែត្រ។
៦. ទឹកធ្លាក់ Vinnufossen ៖ ជាទឹកធ្លាក់ស្ថិតក្នុងប្រទេសន័រវែស ដែលមានកម្ពស់ជាង ៨៦០ម៉ែត្រ។
៧. ទឹកធ្លាក់ Balaifossen ៖ ជាទឹកធ្លាក់ស្ថិតក្នុងប្រទេសន័រវែស ដែលមានកម្ពស់ជាង ៨៥០ម៉ែត្រ។
៨. ទឹកធ្លាក់ Pu'Uka'Oka ៖ ជាទឹកធ្លាក់ស្ថិតក្នុងសហរដ្ឋអាមេរិក ដែលមានកម្ពស់ជាង ៨៤០ម៉ែត្រ។
៩. ទឹកធ្លាក់ James Bruce ៖ ជាទឹកធ្លាក់ស្ថិតក្នុងប្រទេសកាណាដា ដែលមានកម្ពស់ជាង ៨៤០ម៉ែត្រ។
១០. ទឹកធ្លាក់ Browne ៖ ជាទឹកធ្លាក់ស្ថិតក្នុងប្រទេសនូវែលហ្សេឡង់(New Zealand) ដែលមានកម្ពស់ជាង ៨៣៦ម៉ែត្រ៕