- 2024-09-25 11:25:14
- ព័ត៌មាន
មានដឹងទេថាប្រទេសអាស៊ានមួយ ដែលស្ដេចគ្រងរាជ្យមានអាណត្តិតែ៥ឆ្នាំ
- 2024-09-25 11:25:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានដឹងទេថាប្រទេសអាស៊ានមួយ ដែលស្ដេចគ្រងរាជ្យមានអាណត្តិតែ៥ឆ្នាំ
ចន្លោះមិនឃើញ
នៅលើពិភពលោកយើង របបរាជានិយមមាននៅសល់ក្នុងប្រទេសមួយចំនួន។ លក្ខណៈសម្បត្តិនៃរបបរាជានិយមនៃប្រទេសនីមួយៗមានភាពខុសៗគ្នា ដោយខ្លះជារបបរាជានិយមបន្តត្រកូល ដែលការបន្តវេននេះខ្លះយកតែកូនប្រុស ហើយខ្លះទៀតក៏ទទួលយកកូនស្រី។ របបរាជានិយមខ្លះទៀតមានរបៀបរបបជាការបោះឆ្នោត ដែលជ្រើសរើសបេក្ខភាពពីខ្សែរាជវង្សដូចស្ដេចខ្មែរបច្ចុប្បន្ននេះដែរ។
ភាគច្រើនតែងតែយល់ថា ព្រះមហាក្សត្រនៅប្រទេសភាគច្រើន ច្រើនតែគ្រងរាជ្យសម្បត្តិ និងកាន់តំណែងជាប្រមុខរដ្ឋអស់មួយជីវិត។
យ៉ាងណាមិញ មានប្រទេសអាស៊ានតែមួយ ដែលមានស្ដេចគ្រងរាជ្យមានអាណត្តិតែ ៥ឆ្នាំ។ ប្រទេសនោះគឺ ប្រទេសម៉ាឡេស៊ី។
នៅក្នុងប្រព័ន្ធដឹកនាំរដ្ឋម៉ាឡេស៊ី ប្រទេសអាស៊ីអាគ្នេយ៍មួយនេះជារដ្ឋសហព័ន្ធ និងជាប្រទេសរាជានិយមអាស្រ័យធម្មនុញ្ញ។ រាជានិយមប្រទេសនេះដឹកនាំដោយរាជវង្ស ៩ត្រកូល ដែលដឹកនាំរដ្ឋទាំង៩ នៅម៉ាឡេស៊ី។
ស្ដេចម៉ាឡេស៊ីត្រូវបានជ្រើសរើសចេញពីក្សត្រនៃរដ្ឋនីមួយៗ ហើយមានអាណត្តិ៥ឆ្នាំ។ នៅតាមច្បាប់ ការជ្រើសរើសនេះធ្វើឡើងតាមការបោះឆ្នោត តែតាមការជាក់ស្ដែង ការជ្រើសរើសនេះកើតចេញពីការដាក់វេនគ្នា៕