- 2024-10-30 09:31:08
- ព័ត៌មាន
មានដឹងថា ប្រទេសណាដែលមានអាយុក្មេងជាងគេនៅអាស៊ានទេ?
- 2024-10-30 09:31:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានដឹងថា ប្រទេសណាដែលមានអាយុក្មេងជាងគេនៅអាស៊ានទេ?
ចន្លោះមិនឃើញ
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ជាអង្គការនយោបាយថ្នាក់តំបន់ ដែលមានសមាជិក ១០ប្រទេសរួមមាន ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។
ចំណោមប្រទេសទាំង ១០នេះ ប្រទេសប្រ៊ុយណេជាប្រទេសឯករាជ្យក្មេងជាងគេ។ ប្រទេសនេះបានប្រកាសឯករាជ្យជាផ្លូវការនៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៨៤ ហើយចូលជាសមាជិកអាស៊ាននៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៨៤។ ប្រទេសនេះបានក្លាយជាសមាជិកអង្គការសហប្រជាជាតិនៅថ្ងៃទី២១ ខែកញ្ញាឆ្នាំដដែល។
ប្រទេសជាសមាជិកអាស៊ានភាគច្រើនទទួលបានឯករាជ្យនៅទសវត្ស១៩៤០ ១៩៥០ និង១៩៦០ ពោលគឺបន្ទាប់ពីសង្គ្រាមលោកលើកទី២ បានបញ្ចប់នៅឆ្នាំ១៩៤៥ ហើយបន្ទាប់ពីប្រទេសអាណានិគមនិយមដកខ្លួនចេញពីតំបន់។
យ៉ាងណាមិញ បើគិតពីតំបន់អាស៊ីអាគ្នេយ៍ទាំងមូល ប្រទេសដែលក្មេងជាងគេគឺ ប្រទេសទីម័រខាងកើត ដែលបានឯករាជ្យនៅឆ្នាំ២០០២៕