• 2024-11-08 03:09:10
  • ព័ត៌មាន

សព្វ​ថ្ងៃ​មាន​តែ​ប្រទេស​ ឬ ដែនដី​ ៣ទេ ដែល​មាន​រូប​នាគ​នៅ​លើ​ទង់ជាតិ

  • 2024-11-08 03:09:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សត្វ​នាគ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​សត្វ​មាន​អំណាច​ និង​មហិទ្ធិឫទ្ធិ​មួយ​ប្រភេទ ដែល​មាន​នៅ​ក្នុង​រឿង​និទាន និង​រឿង​ព្រេង​ជុំ​វិញ​ពិភពលោក​មិន​ថា​អឺរ៉ុប ឬ អាស៊ី​យើង​ទេ។ នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ មាន​តែ​ប្រទេស និង​ដែនដី​ចំនួន ៣ទេ ដែល​មាន​រូប​សត្វ​នាគ​នៅ​លើ​ទង់ជាតិ​របស់​គេ។

ប្រទេស និង​ដែនដី​ទាំង​ ៣នោះ​គឺ៖

  • ប៊ូតង់៖ សត្វ​នាគ​នៅ​លើ​ទង់ជាតិ​ប្រទេស​នេះ​មាន​ន័យ​ថា ឆន្ទៈ​ប្រជាជន​ប៊ូតង់​ក្នុង​ការពារ​ប្រទេស​របស់​គេ​ពី​ភាព​ឈ្លានពាន​ពី​បរទេស។
  • វេល៖ ដែនដី​មួយ​នៃ​ចក្រភពអង់គ្លេស​ក៏​មាន​រូប​នាគ​នៅ​លើ​ទង់ជាតិ​របស់​ខ្លួន​ដែរ។រូប​នាគ​ពណ៌​ក្រហម​នេះ ជា​និមិត្ត​សញ្ញា​រាជានិយម​អង់គ្លេស​តាំង​ពី​ជំនាន់​រ៉ូម-អង់គ្លេស​មក​ម្ល៉េះ​ លុះ​ក្រោយៗ​មក​រូប​នាគ​នេះ​ជា​និមិត្តរូប​នៃ​កងទ័ព​របស់​ស្ដេច​អង់គ្លេស។
  • ម៉ាល់តា៖ ប្រទេស​តូច​មួយ​នៅ​អឺរ៉ុប​ក៏​មាន​រូប​នាគ​លើ​ទង់ជាតិ​ខ្លួន​ដែរ។ បើ​យើង​មើល​ជិត​ទៅ​ យើង​នឹង​ឃើញ​បុរស​ជិះ​សេះ​ កំពុង​តែ​ប្រវាយ​ប្រតប់​ជាមួយ​នាគ។ បុរស​នោះ​ជា​ សន្តបុគ្គល (មនុស្ស​ចិត្ត​បរិសុទ្ធ – ពាក្យ​អង់គ្លេស​ Saint) George ដែល​គេ​ជឿ​ថា​ធ្វើ​ឲ្យ​សាសនា​គ្រិស្ត​រស់​ឡើង​វិញ។ ចំណែក​ឯ​ម៉ាល់តា​វិញ ត្រូវ​បាន​ទទួល​បាន​និមិត្តសញ្ញា​នេះ​ ក្រោយ​សង្គ្រាម​លោកលើក​ទី២ ដោយ​សារ​តែ​ដែនកោះ​នេះ​ដើរ​តួនាទី​យ៉ាង​សំខាន់​សម្រាប់​ពួក​សម្ព័ន្ធមិត្ត (អាមេរិក, អង់គ្លេស, សូវៀត) យក​ឈ្នះ​ពួក Nazi អាល្លឺម៉ង់៕

ប្រែសម្រួល ៖ ទេព សុវណ្ណមោលី

មតិយោបល់
អត្ថបទថ្មី