• 2024-11-08 04:01:43
  • ព័ត៌មាន

មក​ស្គាល់​គ្រោះ​មហន្តរាយ​ធម្មជាតិ ២នៅ​អាស៊ី​អាគ្នេយ៍ ដែល​បំផ្លាញ​ទ្រព្យ​សម្បត្តិ​អស់​ច្រើន​ជាង​គេ

  • 2024-11-08 04:01:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិភពលោក​ ក៏​ដូច​ជា​តំបន់​អាស៊ីអាគ្នេយ៍​នា​ពេល​ថ្មីៗ​នេះ​កំពុង​តែ​ជួប​ព្រឹត្តិការណ៍​បម្រែបម្រួល​អាកាសធាតុ។ គេ​សង្កេត​ឃើញ​ថា រៀងរាល់​ឆ្នាំ​ តំបន់​អាស៊ីអាគ្នេយ៍​យើង​មាន​ធាតុអាកាស​មិន​ប្រក្រតី និង​កាច​សាហាវ ដែល​អាច​សម្លាប់​មនុស្ស​ និង​បំផ្លាញ​ទ្រព្យសម្បត្តិ​អស់​រាប់​ពាន់​លាន​ដុល្លារ។

ថ្ងៃ​នេះ​ដែរ Sabay សូម​បង្វែរ​ចំណាប់​អារម្មណ៍​ប្រិយមិត្ត​មក​ស្គាល់​នូវ​គ្រោះមហន្តរាយ​ធម្មជាតិ​ចំនួន ២ ដែល​បំផ្លាញ​ទ្រព្យសម្បត្តិ​អស់​ច្រើន​ជាង​គេ​នៅ​តំបន់​អាស៊ីអាគ្នេយ៍។

១- រញ្ជួយដី និង​រលកយក្ស​​ស៊ូណាមី​ឆ្នាំ២០០៤៖ គ្រោះ​មហន្តរាយ​ដ៏​សាហាវ​នេះ​បាន​កើត​ឡើង​នៅ​ថ្ងៃ​ទី២៦ ខែ​ធ្នូ ឆ្នាំ២០០៤ ដោយ​ប៉ះពាល់​ប្រទេស​អាស៊ីអាគ្នេយ៍​ដូច​ជា ឥណ្ឌូណេស៊ី ថៃ ម៉ាឡេស៊ី និង​មីយ៉ាន់ម៉ា។ ក្រៅ​ពី​តំបន់​យើង​រញ្ជួយ​ដី​នេះ​ក៏​ប៉ះ​ដល់ឥណ្ឌា បង់ក្លាដេស ម៉ាល់ឌីវ ស្រីលង្កា និង​សូម៉ាលី ទៀត​ផង​។ មហន្តរាយ​នេះ​សម្លាប់​មនុស្ស​ពី ២៣ម៉ឺន ទៅ២៨ម៉ឺន​នាក់ និង​បំផ្លាញ​ទ្រព្យសម្បត្តិ​អស់​ ១៥ប៊ីលាន​ដុល្លារ​កាល​ពី​ឆ្នាំ២០០៤ ដែល​ប្រហែល​នឹង​ ២៣ប៊ីលាន​ដុល្លារ​អាមេរិក​ក្នុង​តម្លៃ​លុយ​បច្ចុប្បន្ន។

នា​ពេល​នោះ​ដែរ កម្ពុជា​បាន​បរិច្ចាគ​ទឹកប្រាក់​ ៤ម៉ឺន​ដុល្លារ​អាមេរិក​ទៅ​កាន់​ឥណ្ឌា ឥណ្ឌូណេស៊ី ស្រីលង្កា និង​ប្រទេស​ថៃ។

រូបភាព​នៅ​កោះស៊ូម៉ាត្រា ឥណ្ឌូនេស៊ី

២- ស៊ីក្លូន​ណាហ្គីស​ (Cyclone Nargis)៖ ខ្យល់​ព្យុះ​ស៊ីក្លូន​នេះ​ប៉ះពាល់​ទៅ​ដល់​ប្រទេស​មីយ៉ាន់ម៉ា​កាល​ពី​ខែ​ឧសភា ឆ្នាំ២០០៨។ ព្យុះ​នេះ​សម្លាប់​ជីវិត​មនុស្ស​អស់​យ៉ាង​តិច ១៣ម៉ឺន​នាក់ និង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​អស់​ជិត ១៣ប៊ីលាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ២០០៨ ដែល​ប្រហាក់ប្រហែល ១៧,៥ប៊ីលាន​ដុល្លារ​នា​ពេល​បច្ចុប្បន្ន។ កម្ពុជា​បាន​បរិច្ចាគ​ទឹកប្រាក់ ៥ម៉ឺន​ដុល្លារ​អាមេរិក​ទៅ​កាន់​មីយ៉ាន់ម៉ា ដើម្បី​ជា​ជំនួយ​ដល់​ជន​រងគ្រោះ៕

រូបភាពនៅទីក្រុងយ៉ាងហ្គន មីយ៉ាន់ម៉ា

ប្រែសម្រួល ៖ ទេព សុវណ្ណមោលី

មតិយោបល់
អត្ថបទថ្មី