- 2024-12-10 01:03:00
- ព័ត៌មាន
សន្សំកាក់ដាក់កូនជ្រូក២ឆ្នាំ ទុកទិញកាដូឲ្យភរិយា ចុងក្រោយបែរខ្លាចអ្នកលក់
- 2024-12-10 01:03:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សន្សំកាក់ដាក់កូនជ្រូក២ឆ្នាំ ទុកទិញកាដូឲ្យភរិយា ចុងក្រោយបែរខ្លាចអ្នកលក់
ចន្លោះមិនឃើញ
ប្ដីប្រពន្ធជាច្រើនបានបញ្ចប់ទំនាក់ទំនងដោយការលែងលះ ឬសុំចែកផ្លូវ ទោះបីជារស់នៅជាមួយគ្នាច្រើនឆ្នាំ និងមានកូនចៅហើយក៏ដោយ។
ប៉ុន្តែគូស្នេហ៍ជាច្រើន បានព្យាយាមធ្វើអ្វីៗគ្រប់បែបយ៉ាងតាមលទ្ធភាព ដើម្បីរក្សាក្ដីស្រលាញ់ និងបង្កើនភាពផ្អែមល្ហែមចំពោះគ្នាទៅវិញទៅមក។ ចំណែក ប្ដីប្រពន្ធជនជាតិតៃវ៉ាន់ មួយគូនេះ ក៏មិនខុសគ្នាប៉ុន្មានដែរ ដោយស្វាមីខំសន្សំប្រាក់បន្តិចម្ដងៗសម្រាប់ទិញកាដូពញ្ញាក់អារម្មណ៍ភរិយា។
ប្ដីខាងលើ មានឈ្មោះ Wang Yongyou តែងតែចង់ទិញកាដូពិសេសឲ្យភរិយា តែគាត់ខ្វះខាតច្រើន ប៉ុន្តែវាមិនអាចបញ្ឈប់ការចង់បានរបស់គាត់ឡើយ។ ដើម្បីបង្ហាញពីភាពតស៊ូ និងការលះបង់ចំពោះភរិយា គាត់សម្រេចចិត្តសន្សំកាក់ម្ដងបន្តិចៗដាក់កូនជ្រូកជ័ររហូតរយៈពេល ២ឆ្នាំ។
នៅប៉ុន្មានថ្ងៃនេះ កូនជ្រូកចំនួនពីររបស់គាត់បានសន្សំកាក់ពេញ ហើយគាត់បានយកកូនជ្រូកទាំងនោះដើរសំដៅទៅហាងលក់គ្រឿងអលង្ការជាមួយភរិយាសំណព្វ។
លោកនិយាយថា "ខ្ញុំតែងតែចង់ទិញកាដូខួបកំណើតដ៏ល្អមួយឲ្យភរិយា ដូច្នេះខ្ញុំត្រូវរកកូនជ្រូកមកសន្សំ។ ខ្ញុំដាក់កាក់សន្សំរាល់ថ្ងៃ និងរយៈពេលប្រមាណ ២ឆ្នាំ ចុងក្រោយសន្សំបានសមល្មមហើយ"។
ដោយខ្លាចក្រែងអ្នកលក់មិនយកកាក់ លោកបានទូរសព្ទទៅអ្នកលក់គ្រឿងអលង្ការជាមុន ហើយពួកគេក៏យល់ព្រមទទួល។ ការសម្រេចទិញពេលនេះ ព្រោះវាថ្ងៃខួបកំណើតរបស់ភរិយា។ បន្ទាប់ពីអ្នកលក់៤នាក់ រាប់អស់ជាច្រើននាទីមក ទើបរកឃើញថា កាក់ទាំងនោះមានតម្លៃប្រមាណ ១ ៣០០ដុល្លារអាមេរិក។ ចុងក្រោយ លោកសម្រេចទិញខ្សែកមាសមួយខ្សែឲ្យភរិយាតែម្ដង៕