• 2024-12-13 08:50:28
  • ព័ត៌មាន

ចរិតបែប Sassy ប៉ុន្តែម្ចាស់ហាងអាហារ ល្បីថាជាជនជាតិខ្មែរម្នាក់នេះ​ ល្បីខ្លាំងលើ TikTok

  • 2024-12-13 08:50:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅចាំស្រ្តីម្នាក់នេះ ដែលល្បីខ្លាំងនៅលើ TikTok ទេ? តាមការពិត នាងមានឈ្មោះថា Heak Helen Po ជាម្ចាស់ភោជនីយដ្ឋាន Mark’s Kitchen មានទីតាំងនៅ Fresno រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក។ មានពាក្យចចាមអារ៉ាម ខ្លះថានាងជាជនជាតិខ្មែរ ដែលបានទៅរស់នៅអាមេរិក ប៉ុន្តែមិនទាន់មានការបញ្ជាក់ពីសាមីខ្លួន ថាជាការពិត ឫ យ៉ាងណានៅឡើយទេ។

អស់ជាច្រើនឆ្នាំមកហើយ ភោជនីយដ្ឋាន Mark’s Kitchen មានតែភ្ញៀវដែលរស់នៅតំបន់ Fresno ប៉ុណ្ណោះ ដែលមកទិញអាហារនៅទីនេះ។ ប៉ុន្តែអ្វីៗ ត្រូវបានផ្លាស់ប្តូរទាំងស្រុង ដោយមានថ្ងៃមួយ មានភ្ញៀវម្នាក់ បានប្រាប់ Helen Poថា “ម្ហូបរបស់អ្នក មានរសជាតិឆ្ងាញ់ និង បរិមាណច្រើនហើយ។ ចុះហេតុអ្វី បានជាមិនបង្កើត account Tiktok មួយដើម្បីថតម្ហូប និងភ្ញៀវនៅក្នុងហាង បង្ហោះទៅ?”

អ្វីៗ មិននឹកស្មាន គឺវិធីសាស្រ្តដែលភ្ញៀវរបស់ Helen Po បានប្រាប់ខាងលើ ធ្វើឱ្យភោជនីយដ្ឋានរបស់អ្នកស្រី លក់ដាច់ ស្ទើរតែរកពេលចំអិនម្ហូបឱ្យភ្ញៀវមិនទាន់។ ចំណុចពិសេសមួយទៀតនោះ គឺ Helen Po នាងជាមនុស្សបានមាត់បានសម្តី ពូកែនិយាយបែបក្រមិចក្រមើម ធ្វើឱ្យភ្ញៀវសើចសប្បាយ ស្ទើរស្ងួតជើងធ្មេញ។

TikTok Page @heakpo មាន followers ប្រមាណជាង ២៧មុឺននាក់ ហើយវីដេអូ មានអ្នកចូល views ជិត ៦លានដង។ វីដេអូល្បីៗ គឺការថតសកម្មភាពភ្ញៀវដែលមកទិញអាហារ ហើយពួកគេតែងតែភ្ញាក់ផ្អើល នៅពេលឃើញម្ហូបដែលបាន order នោះ មានបរិមាណច្រើន។ “bomb a—s---” ជាឃ្លាពាក្យដែល Helen Po និយមនិយាយទៅកាន់ភ្ញៀវ ហើយក៏ជាពាក្យមួយដែលបានធ្វើឱ្យនាងល្បីល្បាញនៅលើបណ្តាញសង្គម TikTok ផងដែរ។

មានភ្ញៀវម្នាក់ បាននិយាយថា “ Helen Po នាងធ្វើឱ្យភ្ញៀវដែលមកទិញអាហារនៅទីនេះ សើចសប្បាយ។ វាជាអត្តចរិតពិតរបស់នាង។ ហើយជាការពិត នាងគឺជានារីម្នាក់ដែលមានភាពផ្អែមល្ហែមណាស់”៕

@heakpo

Thanks for coming to support our business today gods bless you all

ប្រែសម្រួល ៖ គីម ណារ៉ាក់

មតិយោបល់
អត្ថបទថ្មី